ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល៦ខែ មីយ៉ាន់ម៉ា នាំចេញទឹកឃ្មុំចំនួនជាង១២តោន

Zayyatu (Magway)

រ៉ងហ្គូន ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ នាយកដ្ឋានបសុសត្វ និងបសុព្យាបាល បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បាននាំចេញទឹកឃ្មុំចំនួន ១.២៥៣តោន ដែលមានតម្លៃជាង ១.៨៧៩លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំសារ ពើពន្ធ២០២៣-២០២៤ រហូតដល់ខែមីនាឆ្នាំក្រោយ ។
នាយកដ្ឋានខាងលើនេះ បានឲ្យដឹងថា នៅក្នុងឆ្នាំសារពើពន្ធ២០២២- ២០២៣ ប្រទេសមីយ៉ាន់ម៉ា បាននាំចេញទឹកឃ្មុំជាង ១.៩០០តោន ដោយទទួលបានប្រាក់ចំណូលជាង២,៨លានដុល្លារសហរដ្ឋអាមេរិក ។

មន្ត្រីមួយរូបមកពីនាយកដ្ឋានបានលើកឡើងថា ភាពដែលអាចរកបាន នៃទឹកឃ្មុំដែលមានគុណភាព នាំឲ្យមានការកើនឡើង នៃការទិញទឹកឃ្មុំ ។ លើសពីនេះ នាយកដ្ឋានបានដាក់ចេញ នូវកម្មវិធីតាមដានថ្នាក់ជាតិ ស្តីពីសុវត្ថិភាពចំណីអាហារ ដែលជួយធានាបាននូវគុណភាពទឹកឃ្មុំ សម្រាប់ការនាំចេញ ។

នាយកដ្ឋានបានបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនបាននាំចេញទឹកឃ្មុំទៅកាន់ប្រទេសជប៉ុន ចិន អារ៉ាប៊ីសាអូឌីត ថៃ ឡង់ដ៏ និងកូរ៉េខាងត្បូង ។

ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញផលិតផលសត្វ របស់ប្រទេសមីយ៉ាន់ម៉ា បូករួមទាំងទឹកឃ្មុំមានតម្លៃ ៤.០០៤លានដុល្លារ សហរដ្ឋអាមេរិក គិតក្នុងអំឡុងខែមេសា ដល់ខែកញ្ញានៅក្នុងឆ្នាំនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top