ព័ត៌មានអន្តរជាតិ

រុស្សី ដាក់កំហិតលើការនាំចូលអាហារសមុទ្រ របស់​ជប៉ុន ចំពេលមានការបញ្ចេញទឹវិទ្យុសកម្ម នៅហ្វូគូស៊ីម៉ា

រូបភាពពី៖​ KYODO

ម៉ូស្គូ៖ អាជ្ញាធររុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ី កំពុងដាក់កម្រិតលើការនាំចូលអាហារសមុទ្ររបស់ជប៉ុនជា “វិធានការប្រុងប្រយ័ត្ន” បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដោយបង្កឱ្យមានការជំទាស់យ៉ាងខ្លាំងពីទីក្រុងតូក្យូ។

សេវាសហព័ន្ធរុស្សី សម្រាប់ការឃ្លាំមើលសត្វ និងអនាម័យក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានចូលរួមវិធានការរឹតបន្តឹងបណ្តោះអាសន្នរបស់ប្រទេសចិន ទាក់ទងនឹងការនាំចូលត្រី និងអាហារសមុទ្រផ្សេងទៀតពីប្រទេសជប៉ុន។

នៅថ្ងៃដដែល ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ខ្លួន “ទាមទារយ៉ាងខ្លាំង” ឱ្យរុស្ស៊ីដកការរឹតបន្តឹងនេះ ដោយហៅការសម្រេចចិត្តនេះថា “សោកស្តាយជាខ្លាំង” ដោយសារវាខ្វះហេតុផលវិទ្យាសាស្ត្រ។

រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងថា វិធានការនេះបានចូលជាធរមាននៅថ្ងៃច័ន្ទ ហើយនឹងនៅដដែលរហូតដល់វាអាចផ្ទៀងផ្ទាត់ថាអាហារសមុទ្រត្រូវតាមស្តង់ដារសុវត្ថិភាពរបស់រុស្ស៊ី និងរបស់សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលជាក្រុមនៃរដ្ឋក្រោយសូវៀត។

ស្ថាប័នប្រតិបត្តិក្រោមក្រសួងកសិកម្មរុស្សី បានប្រកាសកាលពីខែកញ្ញាថា ខ្លួនកំពុងពិចារណាអនុវត្តការរឹតបន្តឹងដូចគ្នាទៅនឹងប្រទេសចិន ជុំវិញក្តីបារម្ភទាក់ទងនឹងការចម្លងរោគវិទ្យុសកម្ម ដែលអាចកើតមាននៃអាហារសមុទ្រជប៉ុន។

រដ្ឋាភិបាលជប៉ុន បានធ្វើសន្និសីទតាមវីដេអូជាមួយ​ ដែលត្រូវបានគេស្គាល់ថា Rosselkhoznadzor នៅដើមខែនេះ ដើម្បីពន្យល់ពីវិធីសាស្រ្តរបស់ខ្លួនក្នុងការត្រួតពិនិត្យសុវត្ថិភាព និងការធ្វើតេស្តរកសារធាតុវិទ្យុសកម្ម រួមទាំងសារធាតុ tritium ផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top