សេនហ្វ្រេនស៊ីស្កូ៖ នេះបើយោងតាមអ្នកតាមដានទីផ្សារ Counterpoint បានរាយការណ៍ឲ្យដឹងថា ការលក់ស្មាតហ្វូនបានបន្តធ្លាក់ចុះជាសកលក្នុងត្រីមាសដែលទើបបញ្ចប់នាពេលថ្មីៗនេះ ខណៈអ្នកប្រើប្រាស់បានមើលការចំណាយច្រើនខ្លាំងពេក យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។
នេះបើយោងតាមការស្រាវជ្រាវដោយសេវាកម្ម Market Pulse របស់ Counterpoint ថា ការលក់ស្មាតហ្វូនបានធ្លាក់ចុះ ៨ ភាគរយដែលជាការកត់សម្គាល់ត្រីមាសទី ៩ ជាប់ៗគ្នានៃការធ្លាក់ចុះ ក្នុងការប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។
នេះបើយោងតាមអ្នកតាមដានទីផ្សារនិយាយថា ប៉ុន្តែការលក់ដ៏ខ្លាំងខែកញ្ញា រួមជាមួយនឹងការភ្ញាក់ផ្អើលជុំវិញ iPhone 15 ស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple គឺជាសញ្ញាដែលត្រីមាសបច្ចុប្បន្នអាចបំបែកនិន្នាការបាត់បង់ ។
Counterpoint បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ទីផ្សារត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពេញមួយឆ្នាំ ២០២៣ ដោយឈានដល់កម្រិតទាបបំផុតក្នុងទសវត្សរ៍នេះ ដែលភាគច្រើនដោយសារតែការផ្លាស់ប្តូរគំរូនៃការជំនួសឧបករណ៍ ជាពិសេសលើទីផ្សារអភិវឌ្ឍន៍។
ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង Samsung បានបន្តនាំមុខទីផ្សារស្មាតហ្វូន ដែលស្មើនឹងមួយភាគប្រាំនៃការលក់នៅក្នុងត្រីមាសដែលទើបបញ្ចប់ថ្មីៗនេះ។ Apple ជាប់លេខពីរជាមួយនឹង ១៦ ភាគរយនៃទីផ្សារជាមួយនឹងម៉ូដែល iPhone 15 ដែលទទួលបានយ៉ាងល្អមកទល់ពេលនេះ៕ ដោយ៖លី ភីលីព