ព័ត៌មានអន្តរជាតិ

អ្នកបុរាណវត្ថុវិទូ មានបំណងប្រើផែនទីកំណប់ស្វែងរកទីតាំងបុរាណនៅ ភាគពាយព្យនៃប្រទេសបារាំង

រូបភាពពី៖​ French Ministry of Culture

បារាំង៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា អ្នកបុរាណវត្ថុវិទូដែលសិក្សាបំណែកថ្មអាថ៌កំបាំងបានធ្វើឲ្យមានការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៃសញ្ញាសម្គាល់នៅលើផ្ទាំងថ្មអាចត្រូវបានប្រើដើម្បីជួយពួកគេស្វែងរកទីតាំងផ្សេងទៀតដែលមនុស្សសម័យបុរាណប្រើ និងធ្វើឲ្យវាក្លាយជាផែនទីចាស់បំផុតនៃទឹកដីមួយ។

ផ្ទាំងថ្ម Saint Belec ត្រូវបានរកឃើញដំបូងកាលឆ្នាំ ១៩០០ នៅភាគខាងលិចទីក្រុង Brittany នៅកន្លែងបញ្ចុះសពបុរេប្រវត្តិដែលមានអាយុកាលប្រហែល ៤០០០ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ វត្ថុបុរាណនេះត្រូវបានបាត់បង់អស់រយៈពេលជាងមួយសតវត្សមុននឹងត្រូវបានរកឃើញឡើងវិញនៅបន្ទប់ក្រោមដីនៃវិហារមួយក្នុងឆ្នាំ ២០១៤ នៅពេលការសិក្សាយ៉ាងធ្ងន់ធ្ងរអំពីសញ្ញាសម្គាល់របស់វាបានចាប់ផ្តើមឡើងវិញ។

លោក Yvan Pailler សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Western Brittany (UBO) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ចាប់តាំងពីពេលនោះមក អ្នកបុរាណវត្ថុវិទូបានធ្វើការដើម្បីឌីសសញ្ញាសម្គាល់របស់បន្ទះថ្ម ដោយដឹងថា វាជាផែនទីកំណប់។ ការប្រើផែនទីដើម្បីស្វែងរកទីតាំងបុរាណវត្ថុ ជាវិធីសាស្រ្តដ៏ល្អមួយ យើងមិនដែលធ្វើការដូចនោះទេ។

ផ្ទាំងថ្មនេះមិនមានពាក្យនៅលើវាទេ ប៉ុន្តែអ្នកបុរាណវត្ថុវិទូបានដឹងថា ខ្សែបន្ទាត់ត្រូវគ្នានឹងវណ្ឌវង្កនៃទន្លេ និងភ្នំក្នុងទីក្រុង Brittany តំបន់ភាគខាងលិចបំផុតរបស់ប្រទេសបារាំង សម្បូរទៅដោយទីតាំងផ្ទាំងថ្មធំៗបង្កើតឡើងដោយមនុស្សបុរេប្រវត្តិ។ សញ្ញាសម្គាល់ផ្សេងទៀតរួមមានចំណុច និងស្លាកស្នាមអាចបញ្ជាក់អំពីកន្លែងបញ្ចុះសព ឬទីតាំងផ្សេងទៀតមានសារសំខាន់ចំពោះមនុស្សសម័យសំរិទ្ធដែលបានបង្កើតពួកគេ។

លោក Clement Nicolas មកពីមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រជាតិរបស់ប្រទេសបារាំង (CNRS) បាននិយាយថា យើងនៅតែត្រូវកំណត់អត្តសញ្ញាណនិមិត្តសញ្ញាធរណីមាត្រទាំងអស់ ជារឿងព្រេងនិទានទៅជាមួយ។ ផ្ទាំងថ្មនេះស្ថិតក្នុងចំណោមផែនទីត្រូវគេស្គាល់ចាស់បំផុតនៃទឹកដីដែលបង្កើតឡើងដោយមនុស្សមានអាយុកាលប្រហែល ២០០០ឆ្នាំមុនពេលសម័យកាលរបស់រ៉ូម៉ាំងហ្គោល ឬជាច្រើនរយឆ្នាំបន្ទាប់ពី Stonehenge ត្រូវបានសាងសង់នៅចក្រភពអង់គ្លេស៕ ដោយ៖លី ភីលីព

Most Popular

To Top