ព័ត៌មានអន្តរជាតិ

ជំងឺគ្រុនឈាម បានសម្លាប់មនុស្ស រាប់រយនាក់នៅ Burkina Faso ខណៈករណីកើនឡើង

mage: CDC]

Burkina Faso៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ក្រសួងសុខាភិបាលនៃប្រទេស Burkina Faso បានប្រកាសពីការរាតត្បាតនៃជំងឺគ្រុនឈាម ចំពេលមានការផ្ទុះឡើងដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ខណៈមនុស្សជាង ២០០ នាក់បានស្លាប់ ហើយករណីថ្មីកំពុងកើនឡើងយ៉ាងខ្លាំង។
ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយបានចេញផ្សាយកាលពីថ្ងៃពុធថា មានករណីសង្ស័យចំនួន ៥០,៤៧៨ និងការស្លាប់ចំនួន ២១៤ នាក់នៃជំងឺបណ្តាលមកពីមូសក្នុងឆ្នាំនេះ ដែលភាគច្រើននៅកណ្តាលទីក្រុងនៃរដ្ឋធានី Ouagadougou និង Bobo Dioulasso ។ វាបាននិយាយថា ប្រហែល ២០ភាគរយនៃករណី និងការស្លាប់ត្រូវបានកត់ត្រាកាលពីសប្តាហ៍មុនតែម្នាក់ឯង។

ជំងឺគ្រុនឈាមបានសម្លាប់មនុស្សប្រហែល ២០០០០នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ អត្រានៃជំងឺនេះបានកើនឡើង ៨ ដងចាប់តាំងពីឆ្នាំ ២០០០ ភាគច្រើនត្រូវបានជំរុញដោយការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃចលនារបស់មនុស្ស និងការធ្វើទីក្រុង។ អង្គការសុខភាពពិភពលោកក្នុងខែនេះ បានព្រមានថា ជំងឺនេះនឹងក្លាយទៅជាការគំរាមកំហែងដ៏ធំមួយនៃផ្នែកថ្មីនៃទ្វីបអាហ្រ្វិក ខណៈ សីតុណ្ហភាពកាន់តែក្តៅ បង្កើតលក្ខខណ្ឌសម្រាប់មូសដែលផ្ទុកការឆ្លងរាលដាល។

គ្រុនឈាមត្រូវបានឆ្លងដោយមូស Aedes aegypti ដែលឆ្លង។ រោគសញ្ញារួមមានគ្រុនក្តៅ ឈឺសាច់ដុំ ចង្អោរ និងកន្ទួល។ កង្វះការព្យាបាល ឬការធ្វើរោគវិនិច្ឆ័យខុសជារឿងធម្មតាក្នុងប្រទេសមានភាពក្រីក្រ ដូចជាប្រទេស Burkina Faso ការថែទាំសុខភាពមិនស្អាត បង្កើនឱកាសនៃការស្លាប់។

យោងតាមតួលេខពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៃទ្វីបអាហ្រ្វិកថា ការផ្ទុះឡើងរបស់ Burkina Faso មានការផ្ទុះឡើងនៅអាហ្វ្រិកផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ គ្រុនឈាមបានសម្លាប់មនុស្ស ១៨ នាក់ក្នុងប្រទេស Burkina Faso កាលឆ្នាំ ២០១៧ និង ១៥ នាក់នៅឆ្នាំ ២០១៦។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ខ្លួនកំពុងផ្តល់ការធ្វើតេស្ដរោគវិនិច្ឆ័យរហ័សដោយឥតគិតថ្លៃ និងបានរៀបចំការបាញ់ថ្នាំសម្លាប់សត្វល្អិតនៅតាមទីសាធារណៈ ដើម្បីទប់ស្កាត់ការរីករាលដាល៕ ដោយ៖លី ភីលីព

Most Popular

To Top