ព័ត៌មានអន្តរជាតិ

អេស្ប៉ាញ ចាប់ខ្លួនអ្នករត់ពន្ធ ព្យាយាមលក់ស្នាដៃ សិល្បៈតាំងពីសតវត្សទី ៨ និងទី ៤ មុនគ.សនាំចេញ ដោយខុសច្បាប់ពីអ៊ុយក្រែន

អេស្ប៉ាញ ៖ ប៉ូលីសជាតិ នៃប្រទេសអេស្ប៉ាញ បានរាយការណ៍កាលពីថ្ងៃចន្ទថា គ្រឿងអលង្ការមាសបុរាណ មានតម្លៃ ៦០ លានអឺរ៉ូ ស្មើនឹង ៦៤ លានដុល្លារ អាមេរិក ដែលបាននាំចេញ ដោយខុសច្បាប់ពីអ៊ុយក្រែន កាលឆ្នាំ ២០១៦ ត្រូវបានរឹបអូស ក្នុងប្រទេសអេស្ប៉ាញ ពីអ្នករត់ពន្ធ ព្យាយាម លក់ស្នាដៃសិល្បៈទំាងនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

ប៉ូលីសក្នុងតំបន់អះអាងថា មនុស្ស ៥ នាក់ រួមទាំងជនជាតិអ៊ុយក្រែន ២ នាក់ និងជនជាតិអេស្ប៉ាញ ៣ នាក់ ត្រូវបានចាប់ខ្លួន ព្យាយាមលក់ស្នាដៃ សិល្បៈនៅទីក្រុងម៉ាឌ្រីត ។ ពួកគេត្រូវបានចាប់ខ្លួន ដោយចោទ ប្រកាន់ពីបទ ឧក្រិដ្ឋកម្មលាងលុយកខ្វក់ ហើយបានចូលមើលណ្តាញ ឧក្រិដ្ឋកម្មដពាក់ព័ន្ធនឹងការនាំចេញ ទ្រព្យសម្បត្តិវប្បធម៌ ដោយខុសច្បាប់ពីអ៊ុយក្រែន ។

ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា ការប្រមូលរួមមានវត្ថុចំនួន ១១ ភាគច្រើន ជាគ្រឿងអលង្ការ ដូចជាខ្សែក ខ្សែដៃ និងក្រវិលមានអាយុកាល តាំងពីសម័យ ក្រិក-ស្ស៊ីធៀន ចន្លោះសតវត្សទី ៨ និងទី ៤ មុនគ.ស ។ គ្រឿងអលង្ការនេះ ត្រូវបានគេជឿថាមានតម្លៃ ៦៤ លានដុល្លារ និងជាផ្នែកមួយ នៃបេតិកភណ្ឌជាតិ របស់ប្រទេសអ៊ុយក្រែន ។ វាត្រូវបានគេដាក់តាំងបង្ហាញនៅសារមន្ទីរ ក្នុងទីក្រុង Kiev ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣ ។

យោងតាមប៉ូលិស និងឯកសារសម្រាប់វត្ថុបុរាណ ត្រូវបានក្លែងបន្លំដើម្បីបង្ហាញថា វាជាកម្មសិទ្ធិរបស់វិហារគ្រិស្ត អូស្សូដក់អ៊ុយក្រែន។ ចំណែក Reuters បានកត់សម្គាល់ថា ស្នាដៃសិល្បៈត្រូវបានរត់ពន្ធចេញពីប្រទេសអ៊ុយក្រែនកាលឆ្នាំ ២០១៦ ហើយនៅឆ្នាំ ២០២១ វត្ថុតាំងពិពណ៌មួយខ្សែក្រវាត់មាស មានក្បាលចៀម ត្រូវបានលក់នៅការ ដេញថ្លៃឯកជនមួយក្នុងទីក្រុងម៉ាឌ្រីដ ។ នោះនាំឲ្យអ្នកស៊ើបអង្កេតទៅវត្ថុបុរាណ ១០ ផ្សេងទៀត ដែលប៉ូលីសរឹបអូសបាន ពីជនសង្ស័យកាលពីខែមុន ។

ឥឡូវនេះ វត្ថុទាំងនេះកំពុងត្រូវបានសិក្សា ដោយសារមន្ទីរបុរាណវិទ្យាជាតិ នៃប្រទេសអេស្ប៉ាញ និងវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌របស់ប្រទេស។ យោងតាមប៉ូលីសជាតិថា សេវាសន្តិសុខ នៃប្រទេសអ៊ុយក្រែន ក៏ដូចជាការិយាល័យអនុព័ន្ធកិច្ចការផ្ទៃក្នុង នៅប៊ុលហ្គារី អ៊ុយក្រែន អាល់បានី ខាងជើង ម៉ាសេដូនៀ ស៊ីប និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងការស៊ើបអង្កេតនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top