ទ្វីបអាហ្វ្រិក៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានរកឃើញថា សត្វដំរីអាហ្រ្វិកប្រហែល ២៥០ ក្បាលត្រូវបានស្លាប់នោះដោយសារធាតុជាតិពុល Neurotoxins ដែលផលិតដោយសារាយមីក្រូទស្សន៍ ដោយពួកសត្វបទំាងនោះបានស៊ីវាស្ថិតនៅតំបន់អាងទឹកដ៏ធំយោងតាមការចេញផ្សាយពីគេហទំព័រ RT ។
លោក Cyril Taolo អនុប្រធាននាយកដ្ឋានសត្វព្រៃ និងឧទ្យានជាតិរបស់ប្រទេស Botswana បានបង្ហាញឲ្យឃើញក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា សារធាតុនិលវេត្រាណូជាហេតុផលនៃការស្លាប់សត្វដំរីទំាងនោះ ។ លោកបានច្រានចោលនូវលទ្ធភាពថា មនុស្សជាបុព្វហេតុនៃការស្លាប់ ហើយជំនួសមកវិញបានបន្ទោសការផ្លាស់ប្តូរចំពោះបរិស្ថាន។
លោក Taolo ពន្យល់ថា វាគ្មានហេតុផលអ្វីដើម្បីជឿថា មានការចូលរួមរបស់មនុស្សចំពោះស្លាប់ទាំងនេះទេ។ បាក់តេរីត្រូវគេស្គាល់ថា Pasteurella Bisgaard taxon 45 ដែលនាំឲ្យមានការពុលឈាម ក៏ត្រូវបានគេរកឃើញក្នុងការធ្វើតេស្តិ៍លើសត្វដំរីជាង ៣០ ក្បាល បានងាប់ក្នុងកាលៈទេសៈស្រដៀងគ្នានៅប្រទេសហ្ស៊ីមបាវ៉េ។
លោក Roy Bengis អ្នកឯកទេសសត្វព្រៃនៅសាកលវិទ្យាល័យ Pretoria ក្នុងប្រទេសអាហ្រ្វិកខាងត្បូងធ្លាប់ធ្វើជាប្រធានពេទ្យសត្វនៅឧទ្យានជាតិ Kruger បាននិយាយថា វាអាចទៅរួចដែលដំរីបានស្រូបយកសារធាតុជាតិពុលតាមរយៈស្បែករបស់ពួកគេ។
លោកបានពន្យល់ថា សត្វមានទំនោរផឹកទឹកក្នុងបរិមាណច្រើន ប៉ុន្តែក៏ចំណាយពេលច្រើនក្នុងវា រមៀលក្នុងភក់ និងបាញ់ថ្នាំខ្លួនឯង។ អ្នកវិទ្យាសាស្ត្របានស្វែងរកដាននៃសារធាតុស៊ីយ៉ានុត ជាទូទៅត្រូវបានប្រើប្រាស់ដោយអ្នកប្រមាញ់ដើម្បីសម្លាប់សត្វដំរី ប៉ុន្តែគ្មានត្រូវបានរកឃើញនៅក្នុងគ្រោងឆ្អឹង ឬនៅជិតរន្ធទឹកនោះទេ។ ដំរីងាប់នៅតែមានភ្លុករបស់វាដែលបដិសេធមិនឲ្យមានការបរបាញ់៕ ដោយ៖លី ភីលីព