អ៊ីស្រាអែល៖ រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងអ៊ីស្រាអែល លោក Shlomo Kahri បានប្តេជ្ញាថា អ៊ីស្រាអែលនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងការផ្តល់ផែនការរបស់នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk ការផ្តល់សេវាអ៊ីនធើណេតបណ្តាញផ្កាយរណប Starlink ទៅកាន់តំបន់ហ្គាហ្សា យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
លោក Kahri បានអះអាងនៅលើការបង្ហោះនៅលើ X (អតីត Twitter) ដោយបន្ថែមថា គ្មានការសង្ស័យអំពីវាទេ យើងដឹងហើយលោក Musk ដឹងវា ។ ចំណែកការឆ្លើយតប មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបាននិយាយថា លោកមិនឆោតល្ងង់ទេ ដោយពន្យល់ពីរបៀបគម្រោងដែលបានស្នើឡើងនឹងដំណើរការ ខណៈសន្យាថានឹងធ្វើការត្រួតពិនិត្យសន្តិសុខជាមួយទាំងរដ្ឋាភិបាលអាមេរិក និងអ៊ីស្រាអែល មុនពេលបើកសូម្បីតែស្ថានីយតែមួយ។
លោក Musk បាននិយាយថា តាមការប្រកាសរបស់ខ្ញុំ គ្មានស្ថានីយ Starlink ប៉ុនប៉ងភ្ជាប់ពីហ្គាហ្សាទេ បើគេធ្វើបាន យើងនឹងចាត់វិធានការវិសាមញ្ញដើម្បីបញ្ជាក់ ថាវាត្រូវបានប្រើសម្រាប់តែហេតុផលមនុស្សធម៌សុទ្ធសាធ។ កាលពីព្រឹកថ្ងៃសៅរ៍ លោក Musk បាននិយាយថា លោកនឹងបើកបណ្តាញផ្កាយរណប Starlink ដល់អង្គការជំនួយត្រូវបានទទួលស្គាល់ជាអន្តរជាតិធ្វើការនៅហ្គាហ្សា បន្ទាប់ពីរលកនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានផ្តាច់ទំនាក់ទំនងទូរស័ព្ទ និងអ៊ីធើណេតចុងក្រោយរបស់តំបន់ជុំវិញជាមួយពិភពខាងក្រៅ។
សេវាអ៊ីនធើណេត និងទូរសព្ទដៃបានឈប់ដំណើរការនៅហ្គាហ្សាកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីរលក នៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ការដាច់ភ្លើងនេះបានធ្វើឱ្យអង្គការព័ត៌មាន និងក្រុមជំនួយមិនអាចទៅដល់កម្មកររបស់ពួកគេបាន ដោយទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) អង្គការសុខភាពពិភពលោក គ្រូពេទ្យគ្មានព្រំដែន កាកបាទក្រហម និងអឌ្ឍចន្ទក្រហម សុទ្ធតែរាយការណ៍ថាមិនមានការទាក់ទងពីបុគ្គលិករបស់ពួកគេ។ RT Arabic ក៏មិនអាចទាក់ទងអ្នកឆ្លើយឆ្លងព័ត៌មាន និងអ្នកថតរូបរបស់ខ្លួនជាបណ្តោះអាសន្ននៅហ្គាហ្សាដែរ។
ផែនការរបស់លោក Musk នឹងសម្គាល់ជាលើកទីលោក ដែលលោកបានពង្រាយ Starlink ទៅកាន់តំបន់ប្រយុទ្ធ។ ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន មហាសេដ្ឋីបច្ចេកវិទ្យាបានផ្គត់ផ្គង់ Kiev នូវស្ថានីយ Starlink ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានធ្លាក់ចេញពីការពេញចិត្ត នៅពេលlokបានរារាំងយោធាអ៊ុយក្រែន ពីការប្រើប្រាស់បណ្តាញដើម្បីដឹកនាំការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើនាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ៕ ដោយ៖លី ភីលីព