អេក្វាឌ័រ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ការខិតខំប្រឹងប្រែង ដែលកំពុងបន្តនៅតំបន់កោះ Galápagos ដោយក្រុមអ្នកស្រាវជ្រាវ គឺជាផ្នែកមួយនៃគម្រោងធំ ជាងនេះដើម្បីវិភាគ ប្រព័ន្ធអេកូឡូស៊ី របស់ប្រជុំកោះ ។
យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ អន្តរជាតិនៅវិទ្យាស្ថាន Schmidt Ocean Institute បានឲ្យដឹងថា ថ្មប៉ប្រះទឹកផ្កាថ្មដ៏ធំចំនួន ២ ត្រូវបានគេរកឃើញ កាលពីសប្តាហ៍មុននៅឆ្នេរសមុទ្រ នៃកោះ Galápagos ក្នុងទ្វីបអាមេរិកខាងត្បូង។ ផ្ទុយទៅនឹងអ្នកមុជទឹក នៅតំបន់ថ្មប៉ប្រះទឹករាក់ ប្រហែល ជាធ្លាប់ស្គាល់ ថ្មប៉ប្រះទឹកជ្រៅលូតលាស់ ដោយគ្មានពន្លឺថ្ងៃ ក្នុងលក្ខខណ្ឌត្រជាក់ និងងងឹត ។
អ្នកវិទ្យាសាស្ត្រនិយាយថា វត្ថុដែលបានរកឃើញ នាពេលថ្មីៗនេះមានប្រវែង ដល់ទៅកន្លះម៉ាយល៍ ហើយសម្រាកមួយភាគបួន នៃម៉ាយល៍នៅក្រោមផ្ទៃបាតសមុទ្រ និង មានអាយុរាប់ពាន់ឆ្នាំ។ របកគំហើញនេះ ធ្វើឡើងដោយយាន ដែលបញ្ជាពីចម្ងាយ ពិនិត្យផ្ទៃសមុទ្រ ជាមួយនឹងម៉ាស៊ីន ស្កែនឡាស៊ែរ។ ផែនទី មានគុណភាពបង្ហាញខ្ពស់កើតចេញពីការរកឃើញនេះ នឹងជួយដល់ការអភិរក្សសត្វ និងការស្រាវជ្រាវនាពេលអនាគត។
លោក Stuart Banks អ្នកវិទ្យាសាស្ត្រ សមុទ្រជាន់ខ្ពស់នៃមូលនិធិ Charles Darwin បាននិយាយក្នុងសេចក្តីថ្លែងការណ៍ មួយថា ការស្វែង រកថ្មប៉ប្រះទឹកដ៏ជ្រៅ និងមានអាយុវែងបែបនេះ នាំឲ្យយើងបោះជំហាន សំខាន់កាន់ តែខិតទៅជិត ការការពារ ទំហំលាក់កំបាំងនៃភាពចម្រុះនៃមហាសមុទ្រ និងការយល់ដឹងពីតួនាទី ដែលជម្រកជ្រៅៗដើរ តួក្នុងការរក្សាសុខភាព សមុទ្ររបស់យើង ៕
ដោយ៖លី ភីលីព