ព័ត៌មានអន្តរជាតិ

Update៖ តួកគី ថ្កោលទោសយ៉ាងខ្លាំង ទៅការវាយប្រហារ ដោយអ៊ីស្រាអ៊ែល មកលើមន្ទីរពេទ្យមិត្តភាព រវាងតួកគី និងប៉ាឡេស្ទីន

ប្រភព ៖ Xinhua

អង់ការ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ក្រសួងការបរទេសរបស់ប្រទេសតួកគី បានថ្កោលទោស នៅក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត” នូវអ្វីដែលខ្លួនបានលើកឡើងថា ជាការវាយប្រហាររបស់អ៊ីស្រាអ៊ែលទៅលើមន្ទីរពេទ្យមិត្តភាពរវាងតួកគី និងប៉ាឡេស្ទីន ក្នុងតំបន់ហ្គាហ្សា ។
ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនអាចមានហេតុផលសម្រាប់ ការវាយប្រហារបែបនេះលើមន្ទីរពេទ្យ មហារីកតែមួយគត់ នៅតំបន់ហ្គាហ្សានោះទេ គិតចាប់តាំងពីព័ត៌មាន ចាំបាច់ទាំងអស់ រួមទាំងការសម្របសម្រួល របស់ស្ថាប័នដែលចោទសួរ ត្រូវបានចែករំលែកជាមួយអាជ្ញាធរអ៊ីស្រាអ៊ែលជាមុន” ។

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា បានបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់មន្ទីរពេទ្យដែលផ្តល់មូលនិធិដោយតួកគី ។

គិតចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៧ រដ្ឋាភិបាលតួកគី បានផ្តល់មូលនិធិសម្រាប់ការសាងសង់ មន្ទីរពេទ្យចំនួន១៨០គ្រែគ្របដណ្តប់ លើផ្ទៃដីចំនួន៣៤.៨០០ម៉ែត្រការ៉េ ។

សេចក្តីថ្លែងការណ៍បានកត់ សម្គាល់ឲ្យដឹងថា “ការឡោមព័ទ្ធ និងការវាយប្រហារអមនុស្សធម៌ទាំងនេះ ដែលមានគោលបំណងចាប់ ពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា នូវសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ដែលជាការបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់” ដោយទាមទារឱ្យអ៊ីស្រាអ៊ែល បញ្ឈប់ការផ្តោតគោលដៅលើពលរដ្ឋ នៅតំបន់ហ្គាហ្សា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top