ព័ត៌មានអន្តរជាតិ

ជប៉ុន ចាប់ផ្តើមបង្ហូរទឹកកាកសំណល់ ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima លើកទី៣

រូបភាពពី៖​ XINHUA

តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមជុំទី៣នៃការបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចបង្ហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

បើទោះបីជាមានការព្រួយបារម្ភ និងការប្រឆាំងនៅក្នុងចំណោមអ្នកនេសាទក្នុងស្រុកនៅក្នុងខេត្ត Fukushima ក៏ដូចជាប្រទេសដទៃទៀតក៏ដោយ ក្រុមហ៊ុន Tokyo Electric Power Company (TEPCO) ដែលជាប្រតិបត្តិកររោងចក្របានចាប់ផ្តើមបញ្ចេញទឹកសំណល់វិទ្យុសកម្មនៅម៉ោងប្រហែល១០និង២០ព្រឹកម៉ោងនៅក្នុងស្រុក ។

ដូចនៅក្នុងជុំទី១ និងទី២ ដែលធ្វើឡើងនៅចន្លោះខែសីហា និងខែតុលា TEPCO បានឲ្យដឹងថា វានឹងធ្វើឱ្យទឹកសំណល់វិទ្យុសកម្មប្រហែល៧.៨០០តោនដែលនៅតែមានសារធាតុ Tritium ដែលជាសារធាតុវិទ្យុសកម្មជាមួយនឹងបរិមាណដ៏ច្រើននៃទឹកសមុទ្រមុនពេលបញ្ចេញ ។

ក្រុមហ៊ុន TEPCO បានឲ្យដឹងថា ខ្លួនគ្រោងនឹងបូមទឹកប្រហែល៤៦០តោនក្នុង១ថ្ងៃ ប្រហែល១គីឡូម៉ែត្រពីឆ្នេរសមុទ្រ តាមរយៈផ្លូវរូងក្រោមដីក្រោមទឹក ឆ្លងកាត់ថ្ងៃទី២០ ខែវិច្ឆិកា ។

ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសជប៉ុន បានសម្តែងការប្រឆាំងយ៉ាងមុតមាំចំពោះការបណ្តេញចេញចុងក្រោយនេះ ។ អ្នកនាំពាក្យស្ថានទូតបានឲ្យដឹងថា ការបោះចោលទឹកឥតឈប់ឈររបស់ប្រទេសជប៉ុន បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានសមុទ្រពិភពលោក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top