ព័ត៌មានអន្តរជាតិ

ស្ត្រីម្នាក់ ធ្លាក់ពីលើស្ពានស្លាប់នៅខេត្ត Shizuoka បន្ទាប់នាងជាប់រវល់លេងស្មាតហ្វូន

PHOTOS: SCREENGRABS FROM YOUTUBE

ស៊ីហ្ស៊ូកា៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់ដែលមានអាយុ ២០ ឆ្នាំបានធ្លាក់ពីលើស្ពានស្លាប់ បន្ទាប់ពីនាងជំពប់ជើងដួលពេលកំពុងប្រើស្មាតហ្វូនរបស់នាងនៅ ទីក្រុង Higashi-Izu ខេត្ត Shizuoka កាលពីថ្ងៃសៅរ៍។

យោងតាមប៉ូលីសបាននិយាយថា ស្ត្រីរូបនេះមកពីខេត្ត Chiba បានជិះរថយន្តជាមួយឪពុក និងមិត្តភ័ក្តិរបស់នាង នៅម៉ោងប្រហែល ៩:៣០ ព្រឹកកំពុងធ្វើដំណើរទៅកាន់ទីក្រុងពីកន្លែងស្នាក់នៅរបស់ពួកគេ ដែលពួកគេកំពុងចំណាយពេលចុងសប្តាហ៍។

ឪពុករបស់ស្ត្រីនោះបានឈប់រថយន្តនៅជិតស្ពានតូចចង្អៀតតាមផ្លូវភ្នំ។ ប៉ូលីសបាននិយាយថា លោកបានប្រាប់ពួកគេថា កូនស្រីរបស់លោកបានដើរកាត់ស្ពាន ដើម្បីរកមើលរូបថតសត្វក្តាន់នៅក្នុងគុម្ពោតក្បែរនោះ ស្រាប់តែនាងធ្លាក់ពីលើផ្លូវដែកកម្ពស់ ៧០ សង់ទីម៉ែត្រ។

ស្ត្រីនោះធ្លាក់ចូលជ្រោះចម្ងាយប្រហែល ៤០ ម៉ែត្រ។ ឪពុករបស់នាងបានទូរស័ព្ទទៅលេខ ១១៩ ហើយនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាកន្លែងដែលនាងបានស្លាប់ប្រហែល ៤ ម៉ោងក្រោយមក៕ ដោយ៖លី ភីលីព

Most Popular

To Top