បរទេស ៖ ក្រុមបាតុកររាប់ពាន់នាក់ បានដើរតាមផ្លូវក្នុងទីក្រុង San Francisco ដោយអំពាវនាវឱ្យមានបទឈប់បាញ់គ្នា រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ខណៈដែលទីក្រុងនេះរៀបចំធ្វើជាម្ចាស់ផ្ទះ នៃវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា ទាំងប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំចិន Xi Jinping ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលនេះ ហើយក៏នឹងមានជំនួបដាច់ ដោយឡែកមួយជាមួយគ្នាផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងទៀតថា ការប្រមូលផ្តុំនេះបានកើតឡើង នៅក្នុងទីប្រជុំជន នៃទីក្រុងកាលពីល្ងាចថ្ងៃអង្គារ ដោយមានហ្វូងមនុស្សស្រែកថា ៖ Genocidal Joe គាត់ត្រូវតែទៅ ។
នៅក្នុងវីដេអូដែល បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមក៏បង្ហាញពីហ្វូងមនុស្សយ៉ាងច្រើន ដោយស្រែកថា “ដោះលែងប៉ាឡេស្ទីន” ក៏ដូចជា “ពីទន្លេទៅសមុទ្រ” ដែលជាពាក្យស្លោក នយោបាយអំពាវនាវ ឱ្យមានការបង្រួបបង្រួមទឹកដីប៉ាឡេស្ទីន ដោយចំណាយប្រាក់របស់អ៊ីស្រាអែល ហើយបាតុករជាច្រើន ត្រូវបានគេឃើញ កាន់ទង់ជាតិប៉ាឡេស្ទីន និងទូងស្គរថែមទៀតផង៕
ប្រែសម្រួល៖ស៊ុនលី