ព័ត៌មានអន្តរជាតិ

ទីក្រុងសៀងហៃ ចាប់ផ្តើមពង្រីកខ្សែ សង្វាក់ឧស្សាហកម្ម អវកាស របស់ខ្លួននៅត្រឹមឆ្នាំ ២០២៥

ប្រភព ៖ Xinhua

ទីក្រុងសៀងហៃ ៖ នេះបើយោងតាមផែនការ ផ្លូវការ ដែលបានចេញផ្សាយថា ក្រុងស៊ាងហៃ មានបំណងជំរុញ ខ្សែសង្វាក់ឧស្សាហកម្ម ពេញលេញ សម្រាប់ការផលិតរ៉ុក្កែតពាណិជ្ជកម្ម ជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំ នៃរ៉ុក្កែតពាណិជ្ជកម្មចំនួន ៥០ និងផ្កាយរណបពាណិជ្ជកម្មចំនួន ៦០០ នៅត្រឹមឆ្នាំ ២០២៥យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី ។

ផែនការនេះនិយាយថា ទីក្រុងសៀងហៃ នឹងផ្តោតលើការផលិតផ្កាយរណប ការបាញ់បង្ហោះ ឧបករណ៍ប្រព័ន្ធដី កម្មវិធីព័ត៌មាន និងសេវាកម្មនានា ដើម្បីពង្រឹង ការអភិវឌ្ឍន៍រួមបញ្ចូលគ្នា នៃទំនាក់ទំនងផ្កាយរណប ការរុករក និង បច្ចេកវិទ្យា ចាប់សញ្ញាពីចម្ងាយ ។ ដោយផ្តោតលើការ អភិវឌ្ឍន៍ផលិតផលធំៗ ចំនួន៣រួមមានរ៉ុក្កែត ដឹកជញ្ជូនធុនមធ្យម និង ធំជំនាន់ថ្មី ផ្កាយរណប ដែលមានតម្លៃទាប និងរួមបញ្ចូលគ្នាខ្ពស់ និងស្ថានីយកម្មវិធីឆ្លាតវៃ និងទីក្រុងនឹងខិតខំ កសាងខ្សែសង្វាក់ ឧស្សាហកម្មពេញលេញ រាប់ចាប់ពីគ្រាប់រ៉ុក្កែត និងផ្កាយរណបទៅស្ថានីយ៍ដីនិងស្ថានីយ ។

លោក Wu Qing អភិបាលរងក្រុងសៀងហៃ បានកត់សម្គាល់កាលពីខែមេសាថា ទីក្រុងបានសាងសង់ប្រព័ន្ធឧស្សាហកម្មព័ត៌មានលំហពេញលេញមួយ ដោយស្រុកនានាបានបង្កើតគំរូអភិវឌ្ឍន៍រួមបញ្ចូលគ្នា និងប្រកបដោយភាពច្នៃប្រឌិតនៅក្នុងវិស័យសំខាន់ៗដូចជា R&D ការផលិត និងកម្មវិធី។ លើសពីនេះ ទីក្រុងសង្ឃឹមថានឹងពង្រីកការអនុវត្តបច្ចេកវិទ្យាអវកាស និងសេវាកម្មទិន្នន័យក្នុងវិស័យដូចជា ការគ្រប់គ្រងទីក្រុង ការដឹកជញ្ជូន ដែនសមុទ្រ សុវត្ថិភាព ថាមពល និងហិរញ្ញវត្ថុ។

រដ្ឋាភិបាលក្រុងសៀងហៃនឹងដាក់ចេញនូវគោលនយោបាយគាំទ្រ ដើម្បីទាក់ទាញ និងជំរុញក្រុមហ៊ុនដែលមានទេពកោសល្យ និងឈានមុខគេ ក៏ដូចជាវេទិកាប្រកបដោយភាពច្នៃប្រឌិត ដូចជាមន្ទីរពិសោធន៍ ស្ថាប័ន និងមជ្ឈមណ្ឌលស្រាវជ្រាវជាដើម ។ នៅឆ្នាំ ២០២៥ សៀងហៃរំពឹងថា ឧស្សាហកម្មព័ត៌មាន អវកាស របស់ខ្លួននឹងលើសពី ២០០ ពាន់លានយន់ (២៨ ពាន់លានដុល្លារ) កាលពីឆ្នាំមុន ឧស្សាហកម្មអវកាស របស់ប្រទេសចិនបានឃើញសមិទ្ធិផលគួរឲ្យកត់សម្គាល់ រួមទាំងការបាញ់បង្ហោះរ៉ុក្កែតចំនួន ៦៤ ដង និងការបញ្ចប់ស្ថានីយអវកាស Tiangong ដែលជាហេដ្ឋារចនាសម្ព័ន្ធគន្លងដ៏ធំ និងទំនើបបំផុតមួយ របស់ពិភពលោក៕
ដោយ៖លី ភីលីព

Most Popular

To Top