ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា សត្វដំរីចំនួន៥ក្បាល រួមទាំងកូនគោចំនួន៣ក្បាល ត្រូវបានឆក់ចរន្តអគ្គិសនី បន្ទាប់ពីសត្វទាំងនោះបានប៉ះ នឹងខ្សែភ្លើងនៅក្នុងរដ្ឋ Jharkhand ភាគខាងកើតនៃប្រទេសឥណ្ឌា ។
ឧប្បត្តិហេតុនេះ បានកើតឡើង កាលពីយប់ថ្ងៃចន្ទនៅក្នុងតំបន់ព្រៃ Musabani នៃស្រុក East Singhbhum ចម្ងាយប្រហែល ១៧៤គីឡូម៉ែត្រភាគអាគ្នេយ៍ នៃទីក្រុង Ranchi រដ្ឋធានី Jharkhand ។
មន្ត្រីនាយកដ្ឋានព្រៃឈើ បានឲ្យដឹងថា អ្នកភូមិបានរាយការណ៍ ពីហេតុការណ៍នេះទៅពួកគេកាលពីថ្ងៃអង្គារ បន្ទាប់ពីប្រទះឃើញ សាកសពសត្វដំរីទាំងនោះនៅក្នុងព្រៃ ។
មន្ត្រីដដែលនេះបានឲ្យដឹងថា ពួកគេបានរៀបចំធ្វើកោសល្យវិច័យ សាកសពសត្វទាំងនោះរួចហើយ ។ ករណីនេះត្រូវបានចុះបញ្ជី និងធ្វើការស៊ើបអង្កេតទៅ លើហេតុការណ៍នេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា