ព័ត៌មានអន្តរជាតិ

អ្នកកាសែតរុស្ស៊ីបានស្លាប់ ក្រោយការវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើក របស់អ៊ុយក្រែន

Source: Emercom

រុស្ស៊ី ៖ នេះបើយោងតាមសារព័ត៌មាន ជាច្រើនបានរាយការណ៍ កាលពីព្រឹកថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោក Boris Maksudov អ្នកកាសែតរុស្ស៊ី មកពីទូរទស្សន៍ Russia 24 ដែលបានរងរបួស កាលពីថ្ងៃពុធក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន បានទទួលមរណភាពនៅ មន្ទីរពេទ្យ យោងតាមការ ចេញផ្សាយពីគេហទំព័រ RT ។

លោក Maksudov បានរងរបួសក្នុងអំឡុង ពេលធ្វើដំណើរធ្វើការទៅកាន់តំបន់ Zaporozhye តាមរយៈនោះជួរមុខ នៃជម្លោះអ៊ុយក្រែនឆ្លងកាត់។ លោកស្ថិតក្នុងចំណោមក្រុមអ្នកយកព័ត៌មាន ត្រូវបានគេកំណត់គោលដៅ ដោយហ្វូងយន្តហោះគ្មាន មនុស្សបើកអ៊ុយក្រែន ។ ក្រសួងការពារជាតិ បាននិយាយនៅពេលនោះថា របួសបែកខ្ញែកដែលលោកមាន មិនត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងដល់អាយុជីវិតនោះទេ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា លោកត្រូវបានគេជម្លៀស ទៅកាន់មន្ទីរពេទ្យយោធា ។

Russia 24 បានរាយការណ៍ថា នាវិកត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក២ដងតម្រង់ ពួកគេដោយគ្រាប់បែកដៃ ។ ការកាន់ទុក្ខដ៏ក្រៀមក្រំ កាលពីព្រឹកមិញ លោក Maksudov បានថតវីដេអូ ដែលលោកបានកត់សម្គាល់ថា យន្តហោះគ្មានមនុស្ស បើកបង្កការគំរាមកំហែង ក្នុងតំបន់នេះ បើទោះបីជាលក្ខខណ្ឌអាកាសធាតុមិនល្អ ផ្តល់សុវត្ថិភាពកម្រិតណា មួយក៏ដោយ ។

លោក Dmitry Kiselyov ប្រធានក្រុមប្រព័ន្ធផ្សព្វផ្សាយRossiya Segodnyaបានលើកឡើងថា កងកម្លាំងអ៊ុយក្រែនមានចេតនាវាយប្រហារអ្នកកាសែត។ ប្រតិកម្មទៅនឹងការស្លាប់ របស់លោក Maksudov បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ លោកបានប្រាប់ RIA Novosti ថា ជាអកុសល វិជ្ជាជីវៈអ្នកសារព័ត៌មាន សព្វថ្ងៃនេះ មានពណ៌កាគី កាន់តែខ្លាំងឡើង ហើយជារឿយៗ គ្របដណ្តប់ដោយឈាមនៅលើកំពូល ។
ឧប្បត្តិហេតុគួរឲ្យកត់សម្គាល់ដំបូង ដែលកងកម្លាំង អ៊ុយក្រែន ត្រូវបានចោទប្រកាន់ថា បានកំណត់គោលដៅ លើអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ បានកើតឡើងកាលឆ្នាំ ២០១៤ នៅពេលអ្នកប្រយុទ្ធស្ម័គ្រចិត្ត នាង Nadezhda Savchenko បានដឹកនាំការបាញ់កាំភ្លើងធំ ទៅកាន់ក្រុមអ្នកយកព័ត៌មាន។ ២នាក់ក្នុងចំណោមពួកគេគឺ Igor Kornelyuk និង Anton Voloshin ត្រូវបានសម្លាប់ ។

នាង Savchenko ត្រូវបានចាប់ខ្លួន ទៅមន្ទីរឃុំឃាំងរបស់រុស្សី ហើយត្រូវកាត់ទោស ខណៈទីក្រុង Kiev បានប្រែក្លាយនាងទៅជាតារាល្បីអន្តរជាតិ ដោយអះអាងថា ជាជនរងគ្រោះ នៃការធ្វើទុក្ខបុកម្នេញ ។ នាងត្រូវបានកាត់ទោសឲ្យជាប់គុក ២២ ឆ្នាំក្នុងឆ្នាំ ២០១៦ ប៉ុន្តែត្រូវបានលើកលែង ទោសដោយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ហើយបានត្រឡប់ទៅ អ៊ុយក្រែនវិញ ជាទីដែលក្រោយមកនាង ត្រូវបានជាប់ឆ្នោតជាសភា។
ជម្លោះនេះបានឆក់យកជីវិតអ្នកសារព័ត៌មានរុស្ស៊ី ជាច្រើននាក់ ។ នៅខែកក្កដាអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាម RIA Novosti Rostislav Zhuravlev ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងនៅតំបន់ Zaporozhye ។ RT រៀបចំការប្រកួតថតរូបអន្តរជាតិ ប្រចាំឆ្នាំ ដើម្បីជាកិត្តិយស ដល់ Andrey Stenin អ្នកកាសែតរុស្ស៊ី ត្រូវបានសម្លាប់ដោយការបាញ់អាវុធ ធុនតូច របស់អ៊ុយក្រែន នៅតំបន់ Donetsk កាលពីឆ្នាំ ២០១៣ ៕
ដោយ៖លី ភីលីព

Most Popular

To Top