តូក្យូ ៖ អ្នកនាំពាក្យម្នាក់ បាននិយាយកាលពីថ្ងៃពុធថា ទីភ្នាក់ងារអវកាស របស់ប្រទេសជប៉ុន ត្រូវបានរងវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណេត ប៉ុន្តែព័ត៌មានដែលពួក Hacker ទទួលបានមិនចូល ទៅប្រើប្រាស់ប្រព័ន្ធសំខាន់ៗ សម្រាប់ប្រតិបត្តិការរ៉ុក្កែត និងផ្កាយរណបនោះឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារ រុករកអវកាសជប៉ុន (JAXA) បានបន្តថា លទ្ធភាពនៃការចូលប្រើ ដោយគ្មានការអនុញ្ញាត ដោយទាញយកភាពងាយរងគ្រោះ នៃឧបករណ៍បណ្តាញ ដោយបដិសេធមិនបញ្ជាក់លម្អិតអំពីព័ត៌មានលម្អិត នៅពេលការវាយប្រហារ បានកើតឡើង ។
អ្នកនាំពាក្យបានបន្ថែមថា ទីភ្នាក់ងារអវកាសបានដឹងពីលទ្ធភាពនៃការចូលដំណើរការដោយគ្មានការអនុញ្ញាត បន្ទាប់ពីទទួលបានព័ត៌មានពីអង្គការខាងក្រៅ និងធ្វើការស៊ើបអង្កេតផ្ទៃក្នុង អ្នកនាំពាក្យបានបដិសេធមិនកំណត់អត្តសញ្ញាណឈ្មោះរបស់អង្គការនោះទេ ។
អ្នកនាំពាក្យរូបនេះបានអះអាងថា ការស៊ើបអង្កេតកំពុងបន្ត ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ កាលពីថ្ងៃពុធថា ការវាយប្រហារតាមអ៊ីនធើណេត បានកើតឡើងក្នុងរដូវក្តៅ ហើយប៉ូលីសបានដឹងអំពីការ វាយប្រហារនេះ ហើយបានជូនដំណឹងដល់ JAXA នៅរដូវស្លឹកឈើជ្រុះនេះ ៕
ដោយ៖លី ភីលីព