ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី កោះតៃវ៉ាន់ថា ប្រទេសចិន ទំនងជាមិនលុកលុយ លើកោះតៃវ៉ាន់ ពេលនេះទេ ដោយសារតែបញ្ហា ប្រឈមផ្ទៃក្នុងចិន

Photo/IC

បរទេស ៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិន ទំនងជាមិនពិចារណា លើការលុកលុយដ៏ធំមកលើកោះតៃវ៉ាន់ សម្រាប់ពេលនេះ នោះទេ ដោយសារតែបញ្ហា ប្រឈមក្នុងស្រុក។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Tsai បានប្រាប់នៅក្នុងកិច្ចប្រជុំកំពូល DealBook ឆ្នាំ ២០២៣ នៅទីក្រុងញូវយ៉កថា “ខ្ញុំគិតថា ភាពជាអ្នកដឹកនាំរបស់ចិន នៅចំនុចប្រសព្វនេះ ត្រូវបានគ្របដណ្ដប់ ដោយបញ្ហាប្រឈមផ្ទៃក្នុង របស់ខ្លួន”។

លោកស្រីបាន​បន្ថែម​ក្នុង​បទ​សម្ភាស ​ដែល​បាន​កត់ត្រា​ថា​ «​ការ​គិត​របស់​ខ្ញុំ ​គឺ​ប្រហែល​ជា​នេះ​មិន​មែន ​ជា​ពេល​វេលា​សម្រាប់​ពួកគេ​ (ចិន) ដើម្បី​ពិចារណា​លើ​ការ​លុកលុយ​ដ៏​ធំ​មួយ​មកលើតៃវ៉ាន់​នោះ​ទេ​» ។

លោកស្រី Tsai បានឆ្លើយតបទៅនឹងសំណួរអំពីហានិភ័យ នៃការលុកលុយ បន្ទាប់ពីកិច្ចប្រជុំដែលបានឃ្លាំមើល យ៉ាងជិតស្និទ្ធរវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping នៅរដ្ឋកាលីហ្វ័រញ៉ាក្នុងខែនេះ ។

កិច្ចពិភាក្សារបស់មេដឹកនាំនៅខាងក្រៅ កិច្ចប្រជុំកំពូលកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក គឺមានគោលបំណង ការពារភាពតានតឹង ដែលកំពុងកើនឡើង ពីការរីករាលដាលទៅជាជម្លោះ ។

ប៉ុន្តែលោក Xi និងលោក Biden នៅតែមានគម្លាតគ្នានៅលើចំណុចភ្លឺ នៃកោះតៃវ៉ាន់ ដោយមេដឹកនាំចិន បានប្រាប់សមភាគីសហរដ្ឋអាមេរិកថា ការបង្រួបបង្រួមឡើងវិញគឺ “មិនអាចបញ្ឈប់បាន” ។

ចិន​ចាត់ទុក​កោះតៃវ៉ាន់ ​ប្រជាធិបតេយ្យ​ថា​ជា​ទឹកដី​របស់ខ្លួន​ ដោយនឹងត្រូវ​ចាប់​យក​ត្រឹមតែ មួយថ្ងៃ​ដោយ​កម្លាំង​ ប្រសិនបើ​ចាំបាច់។

លោកស្រី Tsai បាន​និយាយ​ទៀតថា ទោះ​ជា​យ៉ាង​ណា​សម្រាប់​ពេល​នេះ ក្រុង​ប៉េកាំង​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​នយោបាយ​ក្នុង​ស្រុក ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top