អូតាវ៉ា៖ ក្រសួងការពារជាតិកាណាដា បានប្រកាសថា ប្រទេសកាណាដា បានបញ្ចប់កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលជាមួយ សហរដ្ឋអាមេរិក ដើម្បីទិញយន្តហោះ P-8A Poseidon រហូតដល់ ១៦គ្រឿងពីក្រុមហ៊ុន Boeing ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា យន្តហោះពហុបេសកកម្មចំនួន ១៤គ្រឿងនឹងត្រូវបានទិញ ដោយមានជម្រើសរហូតដល់ ២គ្រឿងបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ការវិនិយោគប៉ាន់ស្មាន សម្រាប់គម្រោងនេះគឺ ១០,៤ ពាន់លានដុល្លារ កាណាដា (៧,៧ពាន់លានដុល្លារអាមេរិក) រួមទាំងរហូតដល់ ៥,៩ពាន់លានដុល្លារអាមេរិក សម្រាប់យន្ដហោះ P-8A ឧបករណ៍ពាក់ព័ន្ធ ឧបករណ៍បណ្តុះបណ្តាល និងការរៀបចំនិរន្តរភាព តុល្យភាព នឹងគ្របដណ្តប់លើការ វិនិយោគបន្ថែមនៅក្នុងម៉ាស៊ីន ហេដ្ឋារចនាសម្ព័ន្ធ និងអាវុធ ។
យន្តហោះ P-8A ដំបូងគួរតែត្រូវបានចែកចាយនៅឆ្នាំ២០២៦ ហើយជាមួយនឹងយន្តហោះជាមធ្យមមួយគ្រឿង ត្រូវបានចែកចាយក្នុងមួយខែ យន្តហោះទាំងអស់ អាចនឹងត្រូវបានចែកចាយ នៅដើមរដូវស្លឹកឈើជ្រុះឆ្នាំ២០២៧ ជាមួយនឹងសមត្ថភាព ប្រតិបត្តិការ ពេញលេញនៅឆ្នាំ២០៣៣ ។
យន្តហោះ P-8A ដែលនឹងជំនួសយន្តហោះល្បាតដែនសមុទ្រ បច្ចុប្បន្នរបស់ប្រទេសកាណាដា CP-140 Aurora នឹងមានមូលដ្ឋាននៅ 14 Wing Greenwood, Nova Scotia និង 19 Wing Comox, British Columbia ។ ប្រភពបានបន្ថែមថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានណែនាំពីចេតនារបស់ពួកគេក្នុងការគាំទ្រយន្តហោះចម្បាំង P-8A រហូតដល់ទសវត្សរ៍ឆ្នាំ២០៦០៕
ប្រែសម្រួល ឈូក បូរ៉ា