បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ផ្កាយរណបចារកម្ម យោធាផលិតក្នុងស្រុកដំបូង បង្អស់របស់កូរ៉េខាងត្បូង ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃសុក្រ ស្របពេល ដែលមានភាពតានតឹងកាន់តែខ្លាំង ជាមួយប្រទេសជិតខាង ភាគខាងជើងរបស់ខ្លួន។
បច្ចេកវិទ្យាថ្មីដែលបាញ់ដោយគ្រាប់រ៉ូក្កែត SpaceX Falcon 9 បានហោះចេញពីមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា វាត្រូវបានគេដាក់ចូលទៅក្នុងគន្លងដោយជោគជ័យ ហើយកំពុងដំណើរការជាធម្មតា នេះបើតាមការដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក។
ប្រភពដដែលបាននិយាយទៀតថា ផ្កាយរណបនេះមានសមត្ថភាពចាប់វត្ថុតូចៗរហូតដល់ទទឹង៣០សង់ទីម៉ែត្រឬ១១,៨ អ៊ីញ ។
រហូតមកដល់ពេលនេះ ទីក្រុងសេអ៊ូលបានពឹងផ្អែកលើផ្កាយរណប ពាណិជ្ជកម្ម និងយោធារបស់សហរដ្ឋអាមេរិកសម្រាប់រូបភាពដែលមានភាពច្បាស់ខ្ពស់។
គួរឲ្យដឹងដែរថាការបាញ់ បង្ហោះនេះនឹងអាចផ្តល់ឱ្យយោធាកូរ៉េខាងត្បូងនូវ សមត្ថភាពស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍ របស់ខ្លួនដោយមិនចាំបាច់ពឹងផ្អែក លើរបាយការណ៍ពីអាមេរិកទៀតឡើយ៕
ប្រែសម្រួល៖ស៊ុនលី