ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា គ្រាប់រ៉ុក្កែតនាវាផ្ទុកយន្តហោះ Smart Dragon 3 បានបាញ់បង្ហោះ កាលពីព្រឹកថ្ងៃពុធ នៅឆ្នេរសមុទ្រ Yangjiang ខេត្ត Guangdong ដែលជាបេសកកម្មបាញ់ បង្ហោះយានអវកាសលើកដំបូង មិនធ្លាប់មានក្នុងដែនសមុទ្រ ចិនខាងត្បូង ។
នេះបើយោងតាម China Academy of Launch Vehicle Technology ដែលជាអ្នកបង្កើត Smart Dragon 3 series ថា គ្រាប់រ៉ុក្កែតនេះបានផ្ទុះនៅម៉ោង ៣ និង ២៤ នាទី ព្រឹកពីកប៉ាល់សេវាកម្មបាញ់បង្ហោះ ហើយភ្លាមៗនោះ បានបញ្ជូនផ្កាយរណបបង្ហាញ ពីបច្ចេកវិទ្យាអ៊ីនធើណេត មានមូលដ្ឋាន លើលំហទៅកាន់គន្លង ដែលបានកំណត់ទុកជាមុន ។
ផ្កាយរណបនេះ មានឈ្មោះថា CX-19 ត្រូវបានរចនា និងសាងសង់ឡើង ដោយ បណ្ឌិត្យសភា នវានុវត្តន៍ សម្រាប់មីក្រូផ្កាយរណប នៃបណ្ឌិត្យសភា វិទ្យាសាស្ត្រចិន ដែលមានមូលដ្ឋាននៅទីក្រុង សៀងហៃ ។ Smart Dragon 3 គឺជាគំរូរ៉ុក្កែត ដែលមានកម្លាំងរុញច្រាន ហើយប្រភេទនេះ បានធ្វើការហោះហើរលើកដំបូង របស់ខ្លួនកាលខែធ្នូ ឆ្នាំ ២០២២ ពីកប៉ាល់នៅសមុទ្រលឿង ដោយដាក់ផ្កាយរណបចំនួន ១៤ ចូលទៅក្នុងគន្លងតារាវិថី។
គ្រាប់រ៉ុក្កែតនេះ មានកម្ពស់ ៣១ ម៉ែត្រ មានអង្កត់ផ្ចិត ២,៦៥ ម៉ែត្រ និង អាចផ្ទុកទម្ងន់បាន ១៤០ តោន ។ វាត្រូវបានជំរុញជា ចម្បងដោយម៉ាស៊ីនរឹង ដែលមានកម្លាំងខ្លាំង ដែលមានកម្លាំង ៧១ តោន ដែលបង្កើតកម្លាំងបាន ២០០ តោន៕
ដោយ៖លី ភីលីព