ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple នឹងពង្រីកទីផ្សារ នៅប្រទេសឥណ្ឌា និងវៀតណាម

AFP

អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន នៅខាងក្រៅប្រទេសចិន ចំពេលមានភាពតានតឹង រវាងមហាអំណាច សេដ្ឋកិច្ចទី ២ របស់ពិភពលោក និងសហរដ្ឋអាមេរិក ។

ខណៈប្រទេសចិន នៅតែជាមូលដ្ឋាន ផលិតកម្មដ៏សំខាន់សម្រាប់ Apple ការផ្លាស់ប្តូរនេះ បង្ហាញថា ត្រូវការការពារ ការប្រកួតប្រជែង របស់ខ្លួនក្នុង ប្រទេសនេះ ។ សហរដ្ឋអាមេរិក បានដាក់កម្រិតលើការនាំចេញ បន្ទះ ឈីបមួយចំនួន ទៅប្រទេសចិនដោយបារម្ភថា វាអាចនឹងត្រូវបានប្រើក្នុង គោលបំណងយោធា ចំណែកប្រទេសចិន វិញបានហាមប្រាមមន្ត្រីរដ្ឋាភិបាល មិនឲ្យប្រើទូរស័ព្ទ iPhone នៅកន្លែងធ្វើការ ។

សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា របាយការណ៍ ២ ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្របង្ហាញពីក្រុមហ៊ុន Apple កំពុងព្យាយាមកាត់បន្ថយ ការពឹងផ្អែករបស់ខ្លួនលើប្រទេសចិន ដែលមានសារសំខាន់ផងដែរ ចំពោះក្រុមហ៊ុនជាទីផ្សារ សម្រាប់ទំនិញរបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ នឹងផលិត iPhone យ៉ាងហោចណាស់ ៥០ លានគ្រឿងក្នុងមួយឆ្នាំនៅប្រទេសឥណ្ឌា រយៈពេល ៣ ឆ្នាំខាងមុខ ស្មើនឹងមួយភាគបួន នៃការផលិតស្មាតហ្វូននេះ ។

សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍ថា ដោយឡែក Apple កំពុងផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតផល iPad ទៅកាន់ប្រទេសវៀតណាម ជាលើកដំបូង ។ Apple នៅតែធ្វើការជាមួយក្រុមហ៊ុន BYD របស់ចិន ជាអ្នកដំឡើង iPads ទោះបីជាវាផ្លាស់ទីធនធានផលិតផលថ្មីទៅកាន់ប្រទេសជិតខាង ក៏ដោយ។ រឿងទាំង២ នេះ បានលើកឡើង ពីមនុស្សមិនស្គាល់ អត្តសញ្ញាណ ដែលស្គាល់គម្រោងនេះ។ Apple មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើ សុំការអត្ថាធិប្បាយ ពីលោក Barron នៅព្រឹកថ្ងៃសុក្រនេះទេ ។

ប្រទេសចិននៅតែតស៊ូ ក្នុងការទទួលបានសន្ទុះនៃកំណើនរបស់ខ្លួនឡើងវិញ ចាប់តាំងពីបានងើបចេញពីការបិទផ្លូវ Covid-19 កាលពីមួយឆ្នាំមុន។ ទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា ការនាំចេញពីប្រទេសនេះបានធ្លាក់ចុះរយៈពេល ៦ ខែកាលខែវិច្ឆិកា ប៉ុន្តែការកើនឡើង ០.៥ ភាគរយ នៅតែទាបជាង ។ សន្ទស្សន៍ Hang Seng របស់ហុងកុងបានធ្លាក់ចុះ ៣ភាគរយ នៅសប្តាហ៍នេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top