ព័ត៌មានអន្តរជាតិ

អគ្គមេធាវីរបស់ New Mexico ៖ ​វេទិការបស់លោក Mark Zuckerberg ជាកន្លែងបង្កាត់ពូជ សម្រាប់ជនល្មោភកាម

RT

New Mexico ៖ នេះបើយោងតាមពាក្យបណ្តឹង ធ្វើឡើងប្រឆាំងនឹងក្រុមហ៊ុនមេរបស់វេទិកា Meta ដោយរដ្ឋមេធាវីរបស់រដ្ឋ New Mexico បាននិយាយថា បណ្តាញសង្គម Facebook និង Instagram បង្ហាញខ្លឹមសារផ្លូវភេទដល់អនីតិជន និងបម្រើជាទីផ្សារ សម្រាប់ជនល្មោភកាម ក្នុងការស្វែងរកកុមារ និងបើកការជួញដូរផ្លូវភេទ លើកុមារ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

ប្តឹងកាលពីថ្ងៃអង្គារ បណ្តឹងចោទប្រកាន់ថា អ្នកប្រើប្រាស់មិនទាន់គ្រប់អាយុនៃវេទិកាទាំង ២ ដោយចុះឈ្មោះដោយគ្មានការផ្ទៀងផ្ទាត់អាយុ ត្រូវបានបង្ហាញការផ្សាយពាណិជ្ជកម្មភ្ជាប់ទៅគេហទំព័រអាសអាភាសសម្រាប់មនុស្សពេញវ័យ និងបានបញ្ជូនទៅគណនីបង្ហោះរូបភាពនៃការរួមភេទ រូបភាពផ្លូវភេទរបស់អនីតិជន ទោះបីជា កុមារមិនចាប់អារម្មណ៍លើខ្លឹមសារនេះទេ។

អគ្គមេធាវី លោក Raul Torrez បាននិយាយនៅសេចក្តីថ្លែងការណ៍មួយថា អ្នកស៊ើបអង្កេតរបស់ការិយាល័យបានរកឃើញថា មាតិកាកេងប្រវ័ញ្ចលើកុមារ មួយចំនួនមានច្រើនជាង ១០ ដងនៅលើបណ្តាញសង្គម Facebook និង Instagram ជាងវានៅលើ Pornhub និង OnlyFans ។

អ្នកស៊ើបអង្កេតមកពីការិយាល័យ របស់ Torrez បានបង្កើតទម្រង់ប្រឌិតជាច្រើន ដើម្បីសាកល្បងគោលការណ៍អនុវត្តរបស់ Meta ។ ក្រុមនេះបានបើកគណនីមួយគូ ដែលមានឈ្មោះជាក្មេងស្រីអាយុ ១៣ ឆ្នាំ និងម្ដាយរបស់នាង ដែលពួកគេបានបង្កប់ន័យថា មានចំណាប់អារម្មណ៍នឹង ការជួញដូរកូនស្រីរបស់លោក ។

គណនីទាំង២បានឈានដល់ដែនកំណត់ចំនួន ៥,០០០មិត្តភ័ក្តិរបស់ Facebook ក្នុងរយៈពេលប៉ុន្មានថ្ងៃ ហើយគណនីរបស់ម្តាយត្រូវបានបំផ្ទុះដោយ ការបង្ហាញក្តីស្រឡាញ់ ឬចំណាប់អារម្មណ៍មិនសមរម្យ” លើកូនស្រីរបស់គាត់ ដែលគណនីទាំងនោះមិនត្រូវបាន សម្គាល់ដោយ Facebook នោះទេ។
កូនស្រីមានឈ្មោះថា ‘Issa’ ដោយអ្នកស៊ើបអង្កេត ត្រូវបានបញ្ចូលទៅក្នុងក្រុមជជែក ដែលសមាជិកបានចែករម្លែក វីដេអូអាសអាភាស និងរូបថតអាក្រាតកាយ របស់ក្មេងស្រីមិនទាន់គ្រប់អាយុ នៅតែមានសកម្មភាពបន្ទាប់ពីមានរបាយការណ៍ជាច្រើន ទៅកាន់អ្នកសម្របសម្រួលរបស់ Facebook ។

សារ និងការជជែករបស់ Issa ពោរពេញទៅដោយរូបភាព និងវីដេអូនៃប្រដាប់បន្តពូជ រួមទាំងការបើកលិង្គ ដែលនាងទទួលបានយ៉ាងហោចណាស់ ៣-៤ ដងក្នុងមួយសប្តាហ៍ ដោយពន្យល់ថា គ្មានបុរសណាម្នាក់ទទួលខុសត្រូវចំពោះសារទាំងនេះត្រូវបានហាមឃាត់ដោយ Facebook នោះឡើយ៕
ដោយ៖លី ភីលីព

Most Popular

To Top