ព័ត៌មានអន្តរជាតិ

លលាដ៍ក្បាលយក្ស Pliosaur រកឃើញនៅឆ្នេរសមុទ្រ Jurassic របស់ចក្រភពអង់គ្លេស

Credit: BNPS

អង់គ្លេស ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ហ្វូស៊ីលថ្មី ដែលមានប្រវែង ២ ម៉ែត្រត្រូវបានគេជឿថា ជាគំរូពេញលេញ បំផុតមួយ នៃប្រភេទរបស់សត្វដាណូស័រយក្ស ដែលមិនធ្លាប់មាន ហើយអាចផ្តល់នូវការយល់ដឹងថ្មី អំពីសត្វមំសាសីបុរាណនេះ ។

លលាដ៍ក្បាលរបស់សត្វចម្លែកសមុទ្រ ដ៏ធំសម្បើមមួយត្រូវ បានគេរកឃើញថ្មីៗនេះ នៅតាមបណ្តោយឆ្នេរ Dorset ។ វាជាកម្មសិទ្ធិ របស់សត្វយក្សផ្សោត ដ៏កាចសាហាវបានលុកលុយមហាសមុទ្របុរាណកាលពី ១៥០ លានឆ្នាំមុន ។ លោក Steve Etches អ្នកជំនាញខាងបុរាណវិទ្យាក្នុងតំបន់បានពណ៌នាថា វាជាហ្វូស៊ីលដ៏ល្អបំផុតមួយ ដែលខ្ញុំធ្លាប់បានធ្វើការ ដោយគូសបញ្ជាក់ពីភាពពេញលេញ មិនអាចប្រៀបផ្ទឹមបានជាមួយ នឹងថ្គាមក្រោម និងលលាដ៍ក្បាលខាងលើ នៅតែជាប់គ្នា ។

លលាដ៍ក្បាលដ៏ធំដែលវែងជាងមនុស្សភាគច្រើនមានកម្ពស់ បង្ហាញពីធ្មេញមុតស្រួចចំនួន ១៣០ មានសមត្ថភាពខាំចំណីដ៍សាហាវ ហើយសត្វដាណូ័រយក្ស Pliosaur នេះមាន ប្រវែង១០-១២ ម៉ែត្រ ជាសត្វមំសាសីធំបំផុត ដែលភាគច្រើនត្រូវបានគេប្រដូចទៅនឹង T. Rex នៅក្រោមទឹក។ អ្នកបុរាណវិទ្យា បានរកឃើញនៅ ជិតឈូងសមុទ្រ Kimmeridge ក្នុង ទីក្រុង Dorset ចក្រភពអង់គ្លេស ការងើបឡើងវិញ នៃហ្វូស៊ីលពាក់ព័ន្ធនឹងការខិតខំប្រឹង ប្រែងដ៏ក្លាហាន ដោយមានអ្នកចូលស្ម័គ្រ Phil Jacobs និង Steve Etches បង្កើតកន្ត្រកបណ្តោះអាសន្ន ដើម្បីដឹកជញ្ជូនចុងច្រមុះធ្ងន់ទៅកាន់សុវត្ថិភាព។
អ្នកវិទ្យាសាស្ត្ររំពឹងថា នឹងទទួលបានការយល់ដឹងថ្មីៗអំពីរបៀបរស់នៅ និងការគ្រប់គ្រងរបស់សត្វ Pliosaur ពីការរកឃើញដ៏អស្ចារ្យនេះ ។

លោកសាស្ត្រាចារ្យ Emily Rayfield អ្នកជំនាញផ្នែក Palaeobiologist បានពិនិត្យលលាដ៍ក្បាលរួចហើយ ដោយបង្ហាញពីការយល់ដឹងអំពីយុទ្ធសាស្ត្រខាំ និងការផ្តល់អាហារ ដ៏មានឥទ្ធិពលរបស់ Pliosaur ។
លក្ខណៈពិសេស របស់ លលាដ៍ក្បាល ដូចជារណ្តៅតូចៗ នៅលើច្រមុះ និងរន្ធសម្រាប់ភ្នែកទី៣ បង្ហាញឲ្យឃើញពីអារម្មណ៍ខ្ពស់ អាចជួយក្នុងការស្វែង រកសត្វព្រៃ និងការរុករកនៅក្នុងទឹក ដែលពោរពេញដោយភាពស្រអាប់ ៕
ដោយ៖លី ភីលីព

Most Popular

To Top