ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ ៖ ឪពុកម្តាយជនជាតិរុស្សី ភាគច្រើនប្រឆាំង នឹងការហាមប្រាមប្រើ ទូរស័ព្ទនៅ តាមសាលារៀន

Sputnik

រុស្សី៖ កាសែត Vedomosti បានរាយការណ៍ ដោយដកស្រង់ការស្ទង់មតិ ដោយអ្នកផ្តល់សេវាអប់រំ Maximum Education និង Samoletum បាននិយាយថា ប្រហែល ៥៤ភាគរយនៃឪពុកម្តាយ របស់រុស្ស៊ីប្រឆាំងនឹងការហាមឃាត់ ដែលអាចកើតមាន លើការប្រើប្រាស់ទូរស័ព្ទ ដៃនៅតាមសាលារៀន របស់ប្រទេស យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

នេះបើយោងតាមការសិក្សាបានឲ្យដឹងថា កុមារហាក់ដូចជាមិនចូលចិត្ត វិធានការនេះកាន់តែខ្លាំង ដោយ ៨៣ ភាគរយ និយាយថា វាខុស។ កាលពីសប្តាហ៍មុន សភារុស្ស៊ីបានអនុម័តច្បាប់ហាមឃាត់ សិស្សានុសិស្សពីការប្រើប្រាស់ ទូរស័ព្ទដៃរបស់ពួកគេ នៅតាមសាលារៀន លើកលែងតែករណីសង្គ្រោះបន្ទាន់ ពាក់ព័ន្ធនឹងហានិភ័យដល់សុខភាព ឬអាយុជីវិត ។ ឧបករណ៍នេះពីមុនត្រូវបានអនុញ្ញាតនៅក្នុងថ្នាក់ សម្រាប់គោលបំណងអប់រំ ។

Vedomosti បាននិយាយក្នុងអត្ថបទមួយកាលពីថ្ងៃចន្ទថា ការស្ទង់មតិដែលគ្រូបង្រៀន ១២៦៥ នាក់និងសិស្សសាលា ២៤៩៣ នាក់ និងឪពុកម្តាយ របស់ពួកគេបានចូលរួម បានបង្ហាញថា ៧២ ភាគរយ នៃអ្នកអប់រំបានគាំទ្រការ ផ្លាស់ប្តូរដោយសមាជិកសភា។ គ្រូបានណែនាំថា បើគ្មានទូរស័ព្ទទំនើប កូននឹងយកចិត្តទុកដាក់ក្នុងថ្នាក់ (៧៨ភាគរយ) ហើយនឹងបោកប្រាស់តិចជាង (៨៦ភាគរយ) ។ នេះបើយោង តាមការស្ទង់មតិថា
ទោះជាយ៉ាង ណាក៏ដោយ មនុស្សជាច្រើនបានទទួលស្គាល់ថា ឧបករណ៍អាចមានប្រយោជន៍ ក្នុងដំណើរការអប់រំ (៧៤ភាគរយ) ។ ៣៤ភាគរយនៃអ្នកអប់រំផ្សេងទៀត បានទទូចថាឪពុកម្តាយ គួរតែមានសមត្ថភាពក្នុងការ ទាក់ទងកូនរបស់ពួកគេ នៅពេលណាក៏បាន ៕
ដោយ៖លី ភីលីព

Most Popular

To Top