យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Bernardo Silva បានចេញមកបដិសេធហើយ ចំពោះព័ត៌មាន នៃការផ្ទេរ ទៅលេងនៅលីគអារ៉ាប់ ហើយបន្តផ្តោតយកចិត្តទុកដាក់ ចំពោះតែក្លឹប Man City ប៉ុណ្ណោះ។
កីឡាករប៉ទុយហ្គាល់រូបនេះ កំពុងមានវត្តមាននៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមក្លឹប Man City ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Club World Cupនៅទីនោះ ។
កីឡាករបានបដិសេធ អំពីលទ្ធភាព ក្នុងការផ្ទេរចេញពី Man City ក្នុងពេលឆាប់ៗខាងមុខដោយអះអាងថា គាត់នៅមានសមត្ថភាពលេងនៅអឺរ៉ុប បានយូរជាងនេះបន្ថែមទៀត នៅពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
