យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងចរចាកីឡាករខ្សែប្រយុទ្ធ Viktor Gyokeres ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹប Sporting CP ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហាសំខាន់ ដែលត្រូវចរចានៅពេលនេះ គឺជាតម្លៃខ្លួនរបស់កីឡាករ នៅក្នុងកុងត្រា ដែលមានបច្ចុប្បន្ន ខណៈដែល Chelsea សង្ឃឹមថា នឹងអាចនាំយកកីឡាកររូបនេះ មកចូលរួមក្លឹបយ៉ាង ហោចណាស់លឿនបំផុត នៅត្រឹមខែមករាខាងមុខ ។
គួរឲ្យដឹងដែរថា Chelsea បានតាមចែចង់កីឡាករ វ័យ២៥ឆ្នាំរូបនេះ អស់រយៈពេលជាយូរមកហើយ ប៉ុន្តែតម្លៃខ្លួនរបស់កីឡាករហាក់ មិនទាន់ចុះទាបជាង១០០លាផោន នៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី
