ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកអ៊ីរ៉ង់ ទទួលបានប្រព័ន្ធមីស៊ីល ដែលផលិតក្នុងស្រុកថ្មី រួមទាំងឧទ្ធម្ភាគចក្រ ជំនាន់ថ្មីថែមទៀត

AFP

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា កងទ័ពជើងទឹក របស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បាននាំយកគ្រឿង សព្វាវុធផលិត ក្នុងស្រុកថ្មី រួមទាំងប្រព័ន្ធមីស៊ីលនាំផ្លូវ និងឧទ្ធម្ភាគចក្រ នៅក្នុងពិធីមួយនៅ ភាគអាគ្នេយ៍ប្រទេស។

សេចក្តីរាយការណ៍បានឲ្យដឹងថា ពិធីប្រគល់នេះ ធ្វើឡើងនៅក្នុងស្រុក Konarak មានការចូលរួមពីមេបញ្ជាការកងទ័ពលោក Abdolrahim Mousavi និងមេបញ្ជាការកងទ័ពជើងទឹក Shahram Irani និងមន្ត្រីយោធាជាន់ខ្ពស់ដទៃទៀត។

សព្វាវុធ និងបរិក្ខាររួមមាន ប្រព័ន្ធមីស៊ីល ឆ្លងដែន Talayieh និង Nasir ឧទ្ធម្ភាគចក្របំពាក់ ដោយប្រព័ន្ធសង្គ្រាម អេឡិចត្រូនិកក្នុងស្រុក ឬមានសមត្ថភាពប្រតិបត្តិការ ឈ្លបយកការណ៍ និងយន្តហោះដ្រូន kamikaze របស់នាវាផ្ទុកយន្តហោះ ក្នុងចំណោមរបស់ផ្សេងទៀត នេះបើយោងតាម IRNA ។

អ៊ីរ៉ង់បានប្រាប់ពិធីនេះថា ប្រព័ន្ធ Talayieh មានចម្ងាយ ប្រតិបត្តិការ ១០០០គីឡូម៉ែត្រ និងអាចផ្លាស់ប្តូរទិសដៅ ក្នុងការហោះហើរ ខណៈដែលប្រព័ន្ធមីស៊ីល Nasir ដែលមានរយៈចម្ងាយ ១០០គីឡូម៉ែត្រ មានថាមពលបំផ្លិចបំផ្លាញខ្ពស់ ហើយអាចត្រូវបានដំឡើងនៅលើនាវាបាញ់រ៉ុក្កែតនៃថ្នាក់ផ្សេងៗគ្នា៕
ប្រែសម្រួល ឈូក​ បូរ៉ា

Most Popular

To Top