ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងដាក់ពង្រាយ នាវាចម្បាំង ទៅកាន់ប្រទេស Guyana

AFP

បរទេស៖ទូរទស្សន៍អង់គ្លេស BBC បានចេញផ្សាយ កាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេស កំពុងរៀបចំ បញ្ជូននាវាចម្បាំង បែបការទូតការពារ ទៅកាន់ប្រទេស Guyanaក្នុងការបង្ហាញការគាំទ្រ ដល់អតីត អាណានិគមនៅក្នុងជម្លោះព្រំដែន ដែលបានកើតឡើងជាថ្មី ជាមួយប្រទេសជិតខាង Venezuelaនៅពេលថ្មីៗនេះ ។

នាវាល្បាតនៅឈូងសមុទ្រប្រភេទHMS Trent នឹង ទៅធ្វើដំណើរទៅដល់ប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់ និងដៃគូក្នុងសមាគម Commonwealth នៅចុងខែនេះ ជាផ្នែកនៃការចូលរួមជា បន្តបន្ទាប់នៅក្នុងតំបន់។

គួរឲ្យដឹងដែរថាទំនាក់ទំនងរបស់ Guyana ជាមួយប្រទេស Venezuela មានភាពតានតឹងតាំងតែពីនៅដើមខែធ្នូ នៅពេលដែលរដ្ឋាភិបាលទីក្រុង Caracas បន្តការទាមទាររបស់ខ្លួនលើតំបន់ Essequibo ដែលជា​តំបន់​សម្បូរ​ប្រេង និង​រ៉ែ​តាំងពី​សតវត្សរ៍​ទី ១៩ ។

នៅឆ្នាំ១៨៩៩ការអនុម័ត របស់សហរដ្ឋអាមេរិក បានប្រគល់ទឹកដីទៅឱ្យអាណានិគម អង់គ្លេសនៅពេលនោះ ដែលជាការសម្រេចចិត្ត ដែលVenezuela មិនដែលគិតថាស្របច្បាប់នោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top