ព័ត៌មានអន្តរជាតិ

Johnny Dang អ្នកនៅពីក្រោយការរចនាម៉ូតគ្រឿងអលង្ការ ឱ្យតារារ៉េបល្បីៗរបស់អាមេរិក

Johnny Dang គឺជាអ្នកលក់គ្រឿងអលង្ការសញ្ជាតិអាមេរិក ដើមកំណើតវៀតណាមដែលមានមូលដ្ឋាននៅទីក្រុង Houston រដ្ឋតិចសាស់ ហើយត្រូវបានគេស្គាល់ថាជាអ្នកនៅពីក្រោយការរចនាម៉ូតគ្រឿងអលង្ការឱ្យ Rapper និង តារាល្បីៗ របស់អាមេរិក។ លោក គឺជាស្ថាបនិកក្រុមហ៊ុន Johnny Dang and Co.។

Johnny Dang កើតនៅខេត្ត Dak Lak ប្រទេសវៀតណាម ជិតចុងបញ្ចប់នៃសង្គ្រាមវៀតណាម។ ជីតា និងឪពុករបស់ Dang ធ្វើការក្នុងជំនួញគ្រឿងអលង្ការ។ នៅឆ្នាំ ១៩៨៧ ឪពុករបស់ Dang បានចាកចេញពីប្រទេសវៀតណាម ហើយបានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក។ នៅឆ្នាំ ១៩៩៦ Dang និងក្រុមគ្រួសាររបស់លោក បានតាមឪពុកទៅ Houston ហើយ Dang បានចាប់ផ្តើមធ្វើការ ជាអ្នកជួសជុលគ្រឿងអលង្ការ។

Dang បានធ្វើការនៅកន្លែងច្នៃម៉ូតមួយ នៅពេលដែលលោកបានជួបតារារ៉េប Paul Wall ។ Paul Wall ចាប់អារម្មណ៍នឹងបច្ចេកទេសរបស់ Dang ក្នុងការធ្វើគ្រឿងអលង្ការ ហើយអ្នកទាំងពីរបានចាប់ដៃគ្នារកស៊ីជាមួយគ្នាក្នុងឆ្នាំ ២០០២។ នៅឆ្នាំ ២០១៦ Dang បានផ្លាស់ប្តូរអាជីវកម្ម ពី Sharpstown Mall ទៅទីតាំងដាច់ដោយឡែកមួយផ្សេង។

Dang ត្រូវបានគេដាក់ Credit ឈ្មោះ នៅក្នុងការ Music Video ដោយតារារ៉េបល្បីៗ រួមមានដូចជា Migos, Gucci Mane, Lil Pump, Lucky Luciano, DaBaby, YNW Melly, King Von, Keith Ape, Nav, 2 Chainz, Chief Keef, Trippie Reded និង Juice WRLD ជាដើម៕

ប្រភពsabay

Most Popular

To Top