ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីពិភពលោក ភាគច្រើននឹងបានឃើញ ទ្រព្យសម្បត្តិ របស់ពួកគេ កើនឡើងនៅឆ្នាំនេះ

RT

អាមេរិក ៖ បញ្ជីឈ្មោះមហាសេដ្ឋីលំដាប់ កំពូលទាំង 500 របស់ Bloomberg បានបង្ហាញកាលពីថ្ងៃពុធថា អ្នកមានបំផុត នៅលើពិភពលោកកាន់ តែមានច្រើនជាងឆ្នាំមុន ហើយមហាសេដ្ឋី ៧៧ ភាគរយមួយចំនួនបានជាប់ឈ្មោះក្នុងបញ្ជីនេះ ឲ្យឃើញថា ទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងកាន់តែធំ ខណៈអ្នកផ្សេងទៀតជួបប្រទះការខាតបង់មួយចំនួន យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

លោក Elon Musk នៅតែឈរនៅលំដាប់កំពូល ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៥ ពាន់លានដុល្លារ ។ មហាសេដ្ឋីដើមកំណើតអាហ្រ្វិក ខាងត្បូង បានបណ្តេញម្ចាស់ ក្រុមហ៊ុន Amazon លោក Jeff Bezos ចេញពីជើងទម្រ នៅពាក់កណ្តាលឆ្នាំ ២០២១ ដោយរក្សាបានចំណាត់ថ្នាក់ លេខមួយ ចាប់តាំងពីពេលនោះមក ។

នេះបើយោងតាម Bloomberg ថា នៅឆ្នាំនេះលោក Musk បានឃើញទ្រព្យសម្បត្តិ របស់លោកកើនឡើងជិត ៩៨ ពាន់លានដុល្លារ ខណៈវេទិកាប្រព័ន្ធ ផ្សព្វផ្សាយសង្គម X របស់លោកពីមុន ជា Twitter បានស្ថិតក្នុងភាពចលាចល ជាប់គាំង ជាមួយអ្នកផ្សាយពាណិជ្ជកម្ម ហើយត្រូវបានវាយដំដោយរឿង អាស្រូវផ្សេងៗ ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Musk គឺក្រុមហ៊ុន Tesla ទទួលបានការរីកចម្រើនជាលំដាប់ ពង្រឹងជំហររបស់លោកបន្ថែមទៀត ។

បច្ចុប្បន្ន លោក Bezos ខ្លួនគាត់ផ្ទាល់កំពុងឈរ នៅចំណាត់ថ្នាក់លេខ ៣ ជាមួយនឹង ១៧៨ ពាន់លានដុល្លារ ទាបជាងលោក Bernard Arnault ជានាយកប្រតិបត្តិនៃ LVMH (Moët Hennessy Louis Vuitton) មានទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់ ១៧៩ ពាន់លានដុល្លារនៅឆ្នាំនេះ។ គូប្រជែង និងម្ចាស់ Meta របស់លោក Musk គឺលោក Mark Zuckerberg មានកំណើន ទ្រព្យសម្បត្តិដ៏ធំបំផុតទី២នៅឆ្នាំនេះ ជាមួយនឹងទ្រព្យសម្បត្តិ របស់លោកបានកើនឡើងជិត ៨៣ ពាន់លានដុល្លារ ។

អ្នកទាំង២បានប្រឡូក ក្នុងការប្រកួត ប្រជែងជាសាធារណៈជាយូរមកហើយ ហើយថែមទាំងមានគម្រោង ប្រកួតប្រជែងគ្នា ប៉ុន្តែគំនិតនេះត្រូវបាន គេបោះចោល ។ កំណើននេះ ត្រូវបានអនុញ្ញាត ដោយការកើនឡើងភាគហ៊ុន នៃអាណាចក្រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក បន្ទាប់ពីការដួលរលំឆ្នាំ ២០២២ បានធ្វើឲ្យលោក Zuckerberg ស្ថិតនៅលំដាប់ទី៦ជាមួយនឹងទឹកប្រាក់ចំនួន ១២៨ពាន់លានដុល្លារ។

ក្នុងចំណោមមហាសេដ្ឋីទាំង ១៥ តាមពិតមានតែមហាសេដ្ឋីតែម្នាក់ ប៉ុណ្ណោះឃើញទ្រព្យសម្បត្តិរបស់លោកធ្លាក់ចុះ។ មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ជាប្រធានក្រុមហ៊ុន Adani Group បានឃើញទ្រព្យសម្បត្តិសុទ្ធរបស់លោកធ្លាក់ចុះពី ៣៦.៣ ពាន់លានដុល្លារទៅប្រហែល ៨៤.៣ ពាន់លានដុល្លារ ជាមួយនឹងការអភិវឌ្ឍន៍ធ្វើឲ្យលោកចេញពីបញ្ជីកំពូលទាំង ១០ ។

ការខាតបង់ដ៏ធំ ពិតជាក្លាយជាធំបំផុត ក្នុងលក្ខខណ្ឌដាច់ខាតនៅឆ្នាំនេះ ត្រូវបានជំរុញដោយរឿងអាស្រូវដ៏ធំមួយនៅជុំវិញចក្រភព Andani បានផ្ទុះឡើងនៅដើមឆ្នាំនេះ ។ ពោល គឺអ្នកជំនួញរូបនេះ ត្រូវបានគេចោទប្រកាន់ពីបទទាញយកការជួញដូរ ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសាជីវកម្ម និងការបោកប្រាស់ភាគហ៊ុនដ៏អាក្រក់ យ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបដិសេធយ៉ាងម៉ឺងម៉ាត់ រាល់ការចោទប្រកាន់ ៕
ដោយ៖លី ភីលីព

Most Popular

To Top