ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក ប្រកាសអំពីកញ្ចប់ ជំនួយជាគ្រឿងសព្វាវុធ និងបរិក្ខាចុងក្រោយ សម្រាប់អ៊ុយក្រែន

Xinhua

វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានប្រកាសអំពីកញ្ចប់ ជំនួយគ្រឿងសព្វាវុធ និងបរិក្ខារចុងក្រោយ នៅក្នុងឆ្នាំនេះ ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ដោយថវិកានេះមានស្រាប់ ហើយនៅតែស្ថិត ក្នុងការចាត់ចែង របស់រដ្ឋបាលលោក បៃដិន ។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេស បានថ្លែងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា គ្រឿងសព្វាវុធ និងបរិក្ខារនៅក្នុងកញ្ចប់មានតម្លៃរហូតដល់ ២៥០លានដុល្លារអាមេរិក ហើយកំពុងត្រូវបានផ្តល់ឱ្យស្ថិតនៅ “ក្រោមការដកចេញពីការណែ នាំកាលពីមុនសម្រាប់ប្រទេសអ៊ុយក្រែន” ។

លោក Blinken បានថ្លែងថា “សមត្ថភាពដែលបានផ្តល់ជូនក្នុងកញ្ចប់ថ្ងៃនេះ រួមមានគ្រាប់បែកការពារដែនអាកាស ធាតុផ្សំនៃប្រព័ន្ធការពារអាកាសផ្សេងទៀត គ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តបាញ់ក្នុងរយៈកម្ពស់ខ្ពស់ គ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រ និង១០៥លីមីម៉ែត្រ អាវុធប្រឆាំងរថពាសដែក និងគ្រាប់រំសេវជាង១៥លានគ្រាប់” ផងដែរ ។

កញ្ចប់ជំនួយនេះទើបតែបានប្រកាស ស្ថិតនៅក្រោមអាជ្ញាធរក្រោមការដឹកនាំប្រធានាធិបតី ដែលអនុញ្ញាតឱ្យអាវុធត្រូវបាន ទាញយកដោយផ្ទាល់ពីស្តុករបស់ក្រសួងការពារជាតិ ដូច្នេះពួកគេអាចបញ្ជូនទៅ អ៊ុយក្រែនក្នុងលក្ខណៈយ៉ាងឆាប់រហ័ស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top