បារាំង៖យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា អតីតប្រធានគណៈកម្មការអឺរ៉ុបពីឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៩៥ ហើយបានបម្រើការជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសបារាំង លោក Jacques Delors ត្រូវបានពណ៌នាថាជាអ្នកបង្កើតទីផ្សារតែមួយរបស់សហភាពអឺរ៉ុបបានទទួលមរណភាពនៅផ្ទះរបស់លោកនៅទីក្រុងប៉ារីសក្នុងអាយុ ៩៨ ឆ្នាំ។
សម័យសង្គមនិយមបារាំង ដែលជាអ្នកតស៊ូមតិយ៉ាងខ្នះខ្នែងក្នុងការធ្វើសមាហរណកម្មអឺរ៉ុបបន្ទាប់ពីសង្គ្រាមលោកលើកទី ២ លោក Delors បានធ្វើអាជីពនយោបាយដ៏ល្បីនៅប្រទេសរបស់លោក ជាកន្លែងដែលលោកបានបម្រើការជារដ្ឋមន្ត្រីហិរញ្ញវត្ថុពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៤។ លោកក៏ជា MEP នៅ សភាអឺរ៉ុបចន្លោះឆ្នាំ ១៩៧៩ និង ១៩៨១។
អ្នកនយោបាយបានដឹកនាំគណៈកម្មាការសហគមន៍អ៊ឺរ៉ុប ប្តូរឈ្មោះជាគណៈកម្មាការអឺរ៉ុបនៅឆ្នាំ ១៩៨៥ ហើយបានធ្វើជាប្រធានបីអាណត្តិរហូតដល់ដំណាច់ឆ្នាំ ១៩៩៤ គឺយូរជាងអ្នកកាន់តំណែងដទៃទៀត។ ក្រោមការដឹកនាំរបស់លោក ប្លុកបានបញ្ចប់ទីផ្សារតែមួយរួមបញ្ចូលគ្នា ហើយបានយល់ព្រមណែនាំរូបិយប័ណ្ណតែមួយ គឺប្រាក់អឺរ៉ូ។
នៅក្រោមការកាន់កាប់របស់លោក Delors សហភាពអឺរ៉ុបបានបង្កើតកិច្ចព្រមព្រៀង Schengen សម្រាប់ការធ្វើដំណើរក្នុងទ្វីបអឺរ៉ុប ក៏ដូចជាកម្មវិធី Erasmus សម្រាប់ការផ្លាស់ប្តូរនិស្សិត បន្ទាប់ពីចាកចេញពីមុខតំណែងរបស់លោកនៅគណៈកម្មាការលោកបានជ្រើសរើសចេញពីការឈរឈ្មោះជាប្រធានាធិបតីបារាំងទោះបីជាមានការនាំមុខយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតក៏ដោយ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចូលគោរពវិញ្ញាណក្ខន្ធ លោក Delors កាលពីថ្ងៃពុធតាមរយៈ X ជាអតីត Twitter ដោយសាទរគាត់ថា ជាសិប្បករដែលមិនអាចខ្វះបាននៃអឺរ៉ុបរបស់យើង និងអ្នកប្រយុទ្ធដើម្បីយុត្តិធម៌របស់មនុស្ស។
លោក Macron បានមានប្រសាសន៍ថា លោក Jacques Delors គឺជារបស់ទាំងអស់នេះ ហើយការប្តេជ្ញាចិត្ត ឧត្តមគតិ និងភាពទៀងត្រង់របស់លោកនឹងជំរុញយើងជានិច្ច។ ខ្ញុំសូមអបអរសាទរចំពោះការងាររបស់លោក និងការចងចាំរបស់លោក ហើយចូលរួមរម្លែកទុក្ខដល់គ្រួសាររបស់លោក៕
ដោយ៖លី ភីលីព