ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជាក់ពីការបាញ់ ផ្លោងទ្រង់ទ្រាយធំ លើគោលដៅជាច្រើន របស់អ៊ុយក្រែន

RT News

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានបើកការ វាយប្រហារតាមអាកាសជាបន្តបន្ទាប់ ប្រឆាំងនឹងគោល ដៅជាច្រើនក្នុងប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍មុន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃសុក្របានរៀបរាប់លម្អិតអំពីការវាយប្រហារ “ក្រុម” 50 និង បាញ់ផ្លោង “ដ៏ធំ” ដោយប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងបានពណ៌នាអំពីគោលដៅ ដែលបានគ្រោងទុកថាជា “ទីតាំងឧស្សាហកម្មការពារ ហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានយោធា និងឃ្លាំងផ្ទុកគ្រាប់ កាំភ្លើងធំ យន្តហោះគ្មាន មនុស្សបើកកងទ័ពជើងទឹក អាវុធ និងប្រេង សម្រាប់យានជំនិះយោធា” ក៏ដូចជាទីតាំងកង ទ័ពផងដែរ ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ទីតាំងទាំងអស់ត្រូវបាន វាយប្រហារ ដោយជោគជ័យ។

លោក Valery Zaluzhny អគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍នៅមុនថ្ងៃនោះថា យ៉ាងហោចណាស់ការបាញ់បង្ហោះចំនួន ១៥៨ ដាច់ដោយឡែកពី គ្នាត្រូវបានរកឃើញដោយកងទ័ពរបស់ទីក្រុងគៀវ នៅល្ងាចថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ។ លោក​បាន​អះអាង​ថា ក្នុង​ចំណោម​សរុប​ យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន ២៧ គ្រឿង និង​ មីស៊ីលចំនួន ៨៧ គ្រាប់ ត្រូវ​បាន​ស្ទាក់​ចាប់។

អ្នកនាំពាក្យ Yury Ignat បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា “យើងមិនដែលឃើញមានគោលដៅ ច្រើនរងការវាយប្រហារក្នុង ពេលដំណាលគ្នានោះទេ” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top