ព័ត៌មានអន្តរជាតិ

ASML បានបង្ខំឲ្យផ្អាក ការនាំចេញរបស់ចិន មួយចំនួន បន្ទាប់ពីសហរដ្ឋអាមេរិក បង្កើនការប្រយុទ្ធគ្នាផ្នែកបច្ចេកវិទ្យា

រូបភាពពី៖​ AFP

អាមេរិក៖ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន ASML ត្រូវបានបញ្ជាដោយរដ្ឋាភិបាលហូឡង់ឲ្យរឹតបន្តឹងការដឹកជញ្ជូនឧបករណ៍ផលិតបន្ទះឈីបមួយចំនួនទៅកាន់ប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រ CNN ។

ការទប់ស្កាត់នេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើនការរឹតបន្តឹងរបស់ខ្លួនលើប្រភេទឧបករណ៍អេឡិចត្រូនិកដែលក្រុមហ៊ុនអាមេរិកនឹងអាចលក់ទៅឲ្យប្រទេសចិន ហើយថែមទាំងបានជំរុញសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យអនុវត្តច្បាប់របស់ខ្លួន។ ក្រុមហ៊ុន ASML ជាក្រុមហ៊ុនផលិតឧបករណ៍ផលិតវត្ថុធាតុដើម មានមូលដ្ឋាននៅទីក្រុង Veldhoven ប្រទេសហូឡង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាប័ណ្ណសម្រាប់ការដឹកជញ្ជូន NXT:2050i និង NXT:2100i ប្រព័ន្ធ lithography ក្នុងឆ្នាំ ២០២៣ថ្មីៗនេះត្រូវបានដកហូតដោយផ្នែកដោយរដ្ឋាភិបាលហូឡង់។ ហើយការសម្រេចចិត្តនេះនឹងប៉ះពាល់ដល់ អតិថិជនមួយចំនួនតូចក្នុងប្រទេសចិន។

ASML ត្រូវបានគេស្គាល់ដោយសារភាពប៉ិនប្រសប់ក្នុងការផលិតម៉ាស៊ីន lithography ដែលប្រើពន្លឺដើម្បីបោះពុម្ពលំនាំនៅលើស៊ីលីកុន។ ជំហាននោះមានសារសំខាន់នៃការផលិតមីក្រូឈីបដ៏ច្រើនដែលផ្តល់ថាមពលគ្រប់យ៉ាងពីទូរសព្ទរហូតដល់ម៉ាស៊ីនបោកគក់។ ដោយសារតែភាពលេចធ្លោរបស់ខ្លួនក្នុងទីផ្សារ ASML ត្រូវបានអ្នកជំនាញលើកឡើងថា ជាចំណុចរបត់នៃជម្លោះកំពុងកើនឡើងរវាងប្រទេសចិន និងលោកខាងលិចជុំវិញការចូលទៅកាន់បច្ចេកវិទ្យាទំនើប។

អស់រយៈពេលជាច្រើនឆ្នាំ រដ្ឋាភិបាលហូឡង់បានប្រឈមមុខនឹងសម្ពាធពីសហរដ្ឋអាមេរិកក្នុងការកំណត់ការនាំចេញដែលទាក់ទងនឹងបន្ទះឈីបទៅកាន់ប្រទេសចិន។ កាលខែតុលា រដ្ឋបាល Biden បានបង្ហាញច្បាប់ថ្មីបានពង្រីកបន្ថែមទៀតលើសំណុំនៃការត្រួតពិនិត្យការនាំចេញបានណែនាំជាលើកដំបូងកាលឆ្នាំ ២០២២២។ ASML បាននិយាយថា នៅពេលច្បាប់ត្រូវបានធ្វើការអាប់ដេត ដោយសារតែរយៈពេល និងភាពស្មុគស្មាញនៃបទប្បញ្ញត្តិ ASML នឹងត្រូវការវាយតម្លៃដោយប្រុងប្រយ័ត្ននូវរាល់ ផលប៉ះពាល់ដែលអាចកើតមាន។

លោក Peter Wennink នាយកប្រតិបត្តិ ASML បាននិយាយក្នុងអំឡុងប្រកាសពីប្រាក់ចំណូលក្នុងខែតុលាថា ការរឹតបន្តឹងការនាំចេញបានធ្វើការអាប់ដេតនឹងប៉ះពាល់ដល់រវាង ១០ ទៅ១៥ភាគរយនៃការលក់របស់ក្រុមហ៊ុនទៅប្រទេសចិន។
សេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃចន្ទ ក្រុមហ៊ុនបាននិយាយបន្ទាប់ពីការពិភាក្សាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកថា ខ្លួនបានទទួលការបញ្ជាក់បន្ថែមអំពីវិសាលភាព និងផលប៉ះពាល់នៃបទប្បញ្ញត្តិគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក៕ ដោយ៖លី ភីលីព

Most Popular

To Top