ព័ត៌មានអន្តរជាតិ

មេបញ្ជាការ ហេបូឡាម្នាក់ទៀត ត្រូវបានគេសម្លាប់ នៅលីបង់

By David Moore, News Edito

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT មេបញ្ជាការជាន់ខ្ពស់នៃអង្គភាពកងកម្លាំងពិសេសក្រុមហេបូឡាឬ Hezbollah ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល មួយនៅភាគខាងត្បូង ប្រទេសលីបង់។

ការស្លាប់នេះបានបង្កើន ភាពតានតឹង បន្ថែមទៀត ខណៈដែលសង្រ្គាម រវាងរដ្ឋាភិបាលអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស កំពុងបន្តការគំរាម កំហែង ពង្រីកនៅក្នុងតំបន់ដូចគ្នា។

ការិយាល័យប្រព័ន្ធ ផ្សព្វផ្សាយ យោធារបស់ក្រុម Hezbollah បានបញ្ជាក់ពីការស្លាប់នេះ កាលពីថ្ងៃចន្ទ ដែលគេបានដឹងដែរថា លោក Wissam al-Tawil គឺជាអនុប្រធាននៃអង្គភាពបញ្ជាការសម្ងាត់ របស់ក្រុមសកម្មប្រយុទ្ធ ។

គាត់ និង​យុទ្ធជន​ហេសបូឡា​ម្នាក់​ទៀត ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ស្លាប់​នៅ​ពេល​រថយន្ត​ស្ព័រ​ដែល​ពួកគេ​កំពុង​ជិះ​ត្រូវ​បាន​វាយប្រហារ​ដោយ​កាំជ្រួច​នៅ​ក្នុង​ក្រុង Majdal Selm ប្រទេស​លីបង់ ចម្ងាយ​ប្រហែល​បួន​ម៉ាយ​ភាគ​ខាងជើង​ព្រំដែន​អ៊ីស្រាអែល ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top