ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្ត្រ៖ បម្រែបម្រួលអាកាសធាតុបាន ជំរុញឲ្យប្រភេទសត្វស្វាបុរាណ ដ៏ធំនឹងផុតពូជ

វ៉ាស៊ីនតោន៖ក្រុមអ្នកវិទ្យាសាស្ត្របានរាយការណ៍កាលពីថ្ងៃពុធថា ប្រភេទសត្វស្វាបុរាណដ៏ធំមួយប្រភេទអាចនឹងត្រូវផុតពូជ នៅពេលការប្រែប្រួលអាកាសធាតុធ្វើឲ្យផ្លែឈើដែលពួកគេចូលចិត្តមិនអាចមានផ្លែគ្រប់គ្រាន់ទៅដល់រដូវប្រាំងយោងតាមការចេញផ្សាយពីគេហទំព័រ VOA។


ប្រភេទសត្វ Gigantopithecus blacki ធ្លាប់រស់នៅក្នុងភាគខាងត្បូងប្រទេសចិនតំណាងឲ្យសត្វស្វាដ៏ធំបំផុត ត្រូវគេស្គាល់ដោយអ្នកវិទ្យាសាស្ត្រ ដោយឈរកម្ពស់៣ម៉ែត្រ និងទម្ងន់រហូតដល់ ៦៥០ ផោន។ លោក Renaud Joannes-Boyau អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Southern Cross របស់ប្រទេសអូស្ត្រាលី និងជាសហអ្នកនិពន្ធនៃការសិក្សាបានជេញផ្សាយលើទស្សនាវដ្តី Nature បាននិយាយថា វាគ្រាន់តែជាសត្វដ៏ធំ ពិតជាធំខ្លាំងណាស់ នៅពេលដែលអាហារចាប់ផ្តើមខ្វះខាត វាមិនអាចឡើងដើមឈើដើម្បីស្វែងរកប្រភពអាហារថ្មីបានឡើយ។


ស្វាយក្សមានរូបរៀងស្រដៀងនឹងសត្វស្វាទំនើបបានរស់រានមានជីវិតប្រហែល ២ លានឆ្នាំនៅលើវាលទំនាបព្រៃនៃតំបន់ Guangxi ប្រទេសចិន។ ពួកគេបានញ៉ាំអាហារបួស ស៊ីផ្លែឈើ និងផ្កានៅក្នុងព្រៃត្រូពិច រហូតដល់បរិស្ថានចាប់ផ្តើមផ្លាស់ប្តូរ។ អ្នកស្រាវជ្រាវបានវិភាគសំណាកលម្អង និងដីល្បាប់រក្សាទុកក្នុងរូងភ្នំក្វាងស៊ី ក៏ដូចជាធ្មេញហ្វូស៊ីល ដើម្បីស្រាយបំភ្លឺពីរបៀបដែលព្រៃឈើបង្កើតផ្លែឈើតិចជាងមុន ចាប់ផ្តើមប្រហែល ៦០០,០០០ ឆ្នាំមុន ដោយសារតំបន់នេះជួបប្រទះរដូវប្រាំងកាន់តែច្រើន។


អ្នកស្រាវជ្រាវបានរកឃើញថា សត្វស្វាយក្សមិនរលាយបាត់ភ្លាមៗនោះទេ ប៉ុន្តែទំនងជាបានផុតពូជនៅចន្លោះ ២១៥,០០០ និង ២៩៥ ,០០០ឆ្នាំមុន។ ខណៈសត្វស្វាតូចៗអាចឡើងដើមឈើដើម្បីស្វែងរកអាហារផ្សេងៗ ការវិភាគរបស់អ្នកស្រាវជ្រាវបង្ហាញថា ស្វាយក្សបានស៊ីសំបកដើមឈើ ដើមត្រែង និងអាហារដែលគ្មានជីវជាតិផ្សេងៗទៀត។
លោក Zhang Yingqi សហអ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Vertebrate Paleontology និង Paleoanthropology របស់ប្រទេសចិនបាននិយាយថា នៅពេលព្រៃឈើបានផ្លាស់ប្តូរ វាមិនមានអាហារគ្រប់គ្រាន់សម្រាប់ប្រភេទសត្វដែលចូលចិត្ត ។ អ្វីដែលអ្នកវិទ្យាសាស្ត្រដឹងភាគច្រើនអំពីសត្វស្វាយក្សដែលផុតពូជបានមកពីការសិក្សាធ្មេញហ្វូស៊ីល និងឆ្អឹងថ្គាមក្រោមធំចំនួន៤ សុទ្ធតែរកឃើញនៅភាគខាងត្បូងប្រទេសចិន។ រកមិនឃើញគ្រោងឆ្អឹងទាំងស្រុងទេ។

លោកបានបន្តថា វារស់នៅចន្លោះពី ២ ទៅ ២២ លានឆ្នាំមុន ហ្វូស៊ីលជាច្រើនប្រភេទបានរស់នៅក្នុងទ្វីបអាហ្រ្វិក អឺរ៉ុប និងអាស៊ី។ សព្វថ្ងៃនេះនៅសល់តែសត្វស្វា Gorillas សត្វស្វា Chimpanzees សត្វស្វា Bonobos សត្វស្វា Orangutans សត្វស្វា Humans Remain៕

Most Popular

To Top