ព័ត៌មានអន្តរជាតិ

ប្រទេសចិន ៖ ខ្លួនបានបំបែកការ អ៊ិនគ្រីបរបស់ Apple AirDrop ដើម្បីកំណត់ អត្តសញ្ញាណអ្នកផ្ញើ

AFP

ហុងកុង ៖ នេះបើយោងតាមអាជ្ញាធរ តុលាការ នៅទីក្រុងប៉េកាំងថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន មួយបានទទួលជោគជ័យ ក្នុងការបំបែក ការអ៊ិនគ្រីបជុំវិញ មុខងារចែករម្លែកឯកសារ ឥតខ្សែ AirDrop របស់ក្រុមហ៊ុន Apple ដើម្បីកំណត់ អត្តសញ្ញាណ អ្នកប្រើប្រាស់នៃមុខងារ ដ៏ពេញនិយម យោងតាមការ ចេញផ្សាយពីគេហទំព័រ CNN ។

ការិយាល័យយុត្តិធម៌ របស់ទីក្រុងបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Wang shendongjian Technology អាចជួយប៉ូលីសក្នុងការ តាមដានមនុស្សប្រើប្រាស់សេវាកម្ម ដើម្បីផ្ញើព័ត៌មានមិនសមរម្យ ទៅកាន់អ្នកដំណើរ ក្នុងរថភ្លើងក្រោមដីក្រុងប៉េកាំង ។

នាយកដ្ឋាន បាននិយាយថា វាបានកំណត់អត្តសញ្ញាណលេខទូរស័ព្ទ និងអាសយដ្ឋាន អ៊ីម៉ែលរបស់អ្នកផ្ញើ ជាផ្នែកមួយ នៃការស៊ើបអង្កេត បន្ទាប់ពីមានពាក្យបណ្តឹង ។ ជនសង្ស័យជាច្រើននាក់ត្រូវបានគេកំណត់អត្តសញ្ញាណ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈនៃសារនោះទេ ។

AirDrop ត្រូវបានស្តីបន្ទោសចំពោះសាររំខាន ដែលទទួលបានដោយអ្នកដំណើរមួយចំនួននៅលើរថភ្លើងក្រោមដី និងរថយន្តក្រុងនៅទីក្រុងរបស់ប្រទេសចិន។ មុខងារចែករម្លែកឯកសារឥតខ្សែដ៏ពេញនិយមក៏ត្រូវបានគេរាយការណ៍ថា ប្រើដោយក្រុមអ្នកតវ៉ាដើម្បីផ្សព្វផ្សាយសារអនាមិករិះគន់រដ្ឋាភិបាល ចិនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២២។
នាយកដ្ឋាននេះបានបន្តថា បច្ចេកវិទ្យា Wangshendongjian បានឆ្លងកាត់ការលំបាកផ្នែក បច្ចេកទេស នៃការតាមដាន ដោយអនាមិក តាមរយៈ AirDrop ដែលការពារការរីករាលដាលបន្ថែមទៀត នៃសុន្ទរកថាមិនសមរម្យ និងឥទ្ធិពលអាក្រក់ ដែលអាចកើតមាន ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ អន្តរជាតិ និយាយថា រួមទាំង The New York Times និង Vice World News អ្នកស្រុកមួយចំនួន ក្នុងប្រទេសចិន បានប្រើប្រាស់ AirDrop អាចប្រើបានតែ រវាងឧបករណ៍ Apple ដើម្បីផ្សព្វផ្សាយ ខិតប័ណ្ណ និងរូបភាពបន្ទរពាក្យស្លោក ដែលប្រើក្នុងការតវ៉ា ដ៏កម្រមួយប្រឆាំងនឹងមេដឹកនាំចិន Xi Jinping កាលខែតុលា ឆ្នាំ២០២២ ៕
ដោយ៖លី ភីលីព

Most Popular

To Top