ព័ត៌មានអន្តរជាតិ

ថៃ៖ ជម្លោះរឿងប្រាក់ខែ ប្រធានសន្តិសុខម្នាក់ បាញ់សម្លាប់មនុស្ស៣នាក់ និងម្នាក់ទៀតរបួសធ្ងន់

រូបភាពពី៖​ Thai PBS

បរទេស៖ មនុស្ស ៣ នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលការបាញ់ប្រហារដែលធ្វើឡើងដោយសន្តិសុខម្នាក់នៅស្រុក Damnoen Saduak ក្នុងខេត្ត Ratchaburi កាលពីយប់ថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសត្រូវបានគេហៅទៅកាន់កន្លែងកើតហេតុនៅឯរោងចក្រថាមពល Ratchaburi ដែលដំណើរការដោយក្រុមហ៊ុន Ratch Group Ple ដែលចុះក្នុងបញ្ជី SET ក្រោយមុង ៩យប់ បន្ទាប់ពីមានការបាញ់ប្រហារជាច្រើនបានកើតឡើង។

ក្រុម​មន្ត្រី​ប៉ូលិស និង​បុគ្គលិក​ពេទ្យ​បាន​រក​ឃើញ​បុរស​បី​នាក់​ស្លាប់​នៅ​លើ​ផ្លូវ។ អ្នកស្លាប់ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ មាន​ឈ្មោះ ពីចិត អាយុ ៥៥ ឆ្នាំ, ចាន់ ណារ៉ុប អាយុ ៥០ ឆ្នាំ និង​ឆាក្រឹត អាយុ ៥២ ឆ្នាំ។

ពីចិត និង ចាន់ណារ៉ុប កាន់​តំណែង​ជា​អ្នក​គ្រប់​គ្រង​នៅ​រោងចក្រ ខណៈ ឈ្មោះ ឆាក្រឹត ជា​គ្រូ​បង្ហាត់​សន្តិសុខ។

បុគ្គលិកម្នាក់ទៀតឈ្មោះ សាទិត អាយុ៥០ឆ្នាំ បានរងរបួសដោយគ្រាប់កាំភ្លើងត្រង់ពោះ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប៉ូលិស​បាន​និយាយ​ថា បុរស​ម្នាក់​ឈ្មោះ ប៊ុ​នឡឺត ជា​ប្រធាន​សន្តិសុខ​នៃ​កន្លែង​នោះ គឺជា​បុគ្គល​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​បាញ់​សម្លាប់​នេះ ។

ប៉ូលីសត្រូវបានគេប្រាប់ថាក្រុមហ៊ុនយាមរបស់ប៊ុនឡឺត ថ្មីៗនេះបានកាត់បន្ថយទំនួលខុសត្រូវរបស់ខ្លួនបន្ទាប់ពីរោងចក្រនេះបានភ្ជាប់អ្នកផ្តល់សន្តិសុខបន្ថែម។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា លោក ប៊ុនឡឺត មានការខឹងសម្បារ អំឡុងពេលឈ្លោះជាមួយសហការី ជុំវិញការផ្លាស់ប្តូរប្រាក់ឈ្នួល ហើយភ្លាមៗនោះ បានបាញ់ប្រហារមកលើពួកគេ ដោយកាំភ្លើងខ្លី ៩ មីលីម៉ែត្រ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top