សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារ KCNA បានផ្សព្វផ្សាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បង ដោយជោគជ័យនូវមីស៊ីល ផ្លោងប្រភេទឥន្ធនៈរឹងដែលបាញ់បានរយៈចម្ងាយមធ្យម ដែលផ្ទុកដោយ “ក្បាលគ្រាប់ ដែលអាចបាញ់បានលឿនជាងសំឡេង” កាលពីរសៀលថ្ងៃអាទិត្យ ។
ទីភ្នាក់ងារ KCNA បានផ្សាយថា ការបាញ់សាកល្បងនេះ គឺមានគោលបំណង ដើម្បីផ្ទៀងផ្ទាត់លក្ខណៈនៃការរអិល និងធ្វើចលនារបស់ក្បាលគ្រាប់ និងភាពជឿជាក់នៃម៉ាស៊ីនឥន្ធនៈរឹងដែលមានកម្លាំងខ្ពស់ ជាច្រើនដំណាក់កាល ដែលត្រូវបានអភិវឌ្ឍថ្មីៗ ។
ទីភ្នាក់ងារនេះបានផ្សាយទៀតថា ការបាញ់សាកល្បង មិនបានបង្កផលប៉ះពាល់ដល់សន្តិសុខ របស់ប្រទេសជិតខាងណាមួយឡើយ ហើយមិនមានអ្វីពាក់ព័ន្ធនឹង ស្ថានភាពនៅក្នុងតំបន់ដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា