បរទេស ៖ ចំនួនអាជីវកម្មនៅក្នុងចក្រភពអង់គ្លេស ដែលស្ថិតនៅលើគែមនៃការក្ស័យធន បានកើនឡើងយ៉ាងខ្លាំង ជាងមួយភាគបួន នៅចុងឆ្នាំមុន ចំពេលមាន “ព្យុះបំណុល” ដែលបង្កឡើងដោយការដំឡើង អត្រាការប្រាក់ជាបន្តបន្ទាប់។ នេះបើតាមរបាយការណ៍មួយ ពីក្រុមអ្នកជំនាញការក្ស័យធន បានបង្ហាញកាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការដាស់តឿន Red Flag Alert ចុងក្រោយបង្អស់ ដែលចេញផ្សាយដោយ Begbies Traynor Group បានរកឃើញថា ក្រុមហ៊ុនចំនួន ៤៧.៤៧៧ នៅក្នុងប្រទេសអង់គ្លេស កំពុងស្ថិតក្នុងបញ្ហាហិរញ្ញវត្ថុ “ធ្ងន់ធ្ងរ” នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុន ដោយសារក្រុមហ៊ុន កាន់តែច្រើនបានតស៊ូ ជាមួយអតិផរណា និងថ្លៃដើមខ្ចី។ តួលេខនេះគឺមានការកើនឡើង ២៦ភាគរយ បើប្រៀបធៀបទៅ នឹងក្រុមហ៊ុនចំនួន ៣៧.៧៧២ ដែលបានរាយការណ៍ពីកម្រិតនៃទុក្ខព្រួយ “ធ្ងន់ធ្ងរ” ក្នុងរយៈពេលបីខែមុន។
របាយការណ៍នេះ បានកត់សម្គាល់ថា ការកើនឡើងនេះបានកត់ សម្គាល់ពីត្រីមាសទីពីរជាប់ៗគ្នា ដែលបញ្ហាហិរញ្ញវត្ថុ ដ៏ធំបានកើនឡើង ២៥ភាគរយ ។ ភាគរយដ៏សំខាន់នៃអាជីវកម្ម ដែលប្រឈមមុខនឹងលក្ខខណ្ឌ ទាំងនេះត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលក្នុងភាពក្ស័យធនក្នុង រយៈពេលមួយឆ្នាំក្រោយ។
យោងតាម Julie Palmer ដៃគូនៅ Begbies Traynor, ការកើនឡើងអត្រាការប្រាក់ អតិផរណា “កើនឡើង” និងទំនុកចិត្តអ្នកប្រើប្រាស់ខ្សោយ ចំពេលមានការកើនឡើង និងការចំណាយបញ្ចូល “មិនអាចទាយទុកជាមុនបាន” បានបង្កើត “ព្យុះដ៏ធំ” សម្រាប់អាជីវកម្មអង់គ្លេស ៕
ប្រែសម្រួលៈ ណៃ តុលា