ព័ត៌មានអន្តរជាតិ

អូស្ត្រាលី ដាក់ទណ្ឌកម្ម ជនជាតិរុស្ស៊ី ត្រូវបានចោទប្រកាន់ ពីបទលួចចូល នៃការលេចធ្លាយទិន្នន័យ Medibank

CNN

អូស្ត្រាលី ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ CNN បានប្រាប់ឲ្យដឹងថាប្រទេស អូស្ត្រាលី បានដាក់ឈ្មោះជាសាធារណៈ និងដាក់ទណ្ឌកម្ម តាមអ៊ីនធើណេតលើ ជនជាតិរុស្ស៊ីម្នាក់ សម្រាប់តួនាទី ដែលត្រូវបានចោទ ប្រកាន់របស់លោក ក្នុងការវាយប្រហារ Ransomware ឆ្នាំ ២០២២ ដោយការប្រើប្រាស់ការពិន័យ ជាលើកដំបូងរបស់ប្រទេសនេះ ។

យោងតាមអាជ្ញាធរអូស្ត្រាលី កំណត់ត្រាមួយចំនួន ត្រូវបានចេញម្ពផ្សាយនៅលើបណ្តាញងងឹតថា ការវាយប្រហារនេះ បានលួចទិន្នន័យផ្ទាល់ខ្លួន ដ៏រសើបពីអតិថិជន ៩.៧ លាននាក់របស់ Medibank ជាក្រុមហ៊ុនធានារ៉ាប់រងសុខភាពឯកជន ដ៏ធំបំផុតមួយរបស់ប្រទេសអូស្ត្រាលី រួមទាំងឈ្មោះ ថ្ងៃខែឆ្នាំកំណើត ព័ត៌មានវេជ្ជសាស្រ្ត និងលេខ Medicare ។

នៅពេលនោះ ប៉ូលីសសហព័ន្ធអូស្ត្រាលី បាននិយាយថា អ្នកស៊ើបអង្កេតបានដឹង ពីអត្តសញ្ញាណរបស់អ្នកវាយប្រហារ ប៉ុន្តែបដិសេធមិនបញ្ចេញ ឈ្មោះពួកគេ ។ កាលពីថ្ងៃអង្គារ រដ្ឋាភិបាលអូស្ត្រាលី បានបង្ហាញឈ្មោះបុគ្គល ត្រូវបានដាក់ទណ្ឌកម្ម គឺជាជនជាតិរុស្ស៊ីឈ្មោះ Aleksandr Ermakov អាយុ ៣៣ ឆ្នាំ ជាសមាជិករងការចោទប្រកាន់ នៃក្រុមឧក្រិដ្ឋជនរុស្ស៊ី REvil ។

នេះបើយោងតាមការចេញផ្សាយព័ត៌មាន របស់រដ្ឋាភិបាលបានឲ្យដឹងថា ការដាក់ទណ្ឌកម្មធ្វើឲ្យវាជាបទល្មើសព្រហ្មទណ្ឌក្នុងការផ្តល់ទ្រព្យសម្បត្តិដល់ Ermakov ឬប្រើប្រាស់ ឬដោះស្រាយ ជាមួយទ្រព្យសម្បត្តិរបស់លោក រួមទាំងតាមរយៈកាបូបលុយគ្រីបតូ ឬការបង់ប្រាក់ Ransomware ។ បទល្មើសនេះត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ។ រដ្ឋាភិបាលក៏បានដាក់បម្រាមធ្វើដំណើរលើ Ermakov ផងដែរ ។

លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ បានមានប្រសាសន៍ក្នុងការចេញផ្សាយថា អាជ្ញាធរអូស្ត្រាលី បានធ្វើការដោយមិននឿយហត់ ក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ ដើម្បីស្រាយបំភ្លឺអ្នកដែលទទួលខុសត្រូវ ចំពោះការវាយប្រហារតាមអ៊ីនធើណេតលើ Medibank Private ៕
ដោយ៖លី ភីលីព

Most Popular

To Top