បរទេស៖ យោងតាមការស្រាវជ្រាវរកឃើញមួយដោយវិទ្យស្ថានស្រាវជ្រាវ PRRI របស់អាមេរិកកាលពីចុងសប្តាហ៍កន្លងមកនេះបានបង្ហាញថាតួលេខដល់ទៅជិត១ភាគី៣នៃពលរដ្ឋអាមេរិកជំនាន់ថ្មីឬហៅថា GenZ ដែលមានចន្លោះអាយុ១៨ទៅ២៥ឆ្នាំពួកគេសុទ្ធតែជាមនុស្សស្រលាញ់ភេទដូចគ្នា។
តួលេខនេះគឺជាភាគរយដ៏ធំបំផុតដែលត្រូវបានកត់ត្រាសម្រាប់ជំនាន់ណាទាំងអស់ដោយអ្នកស្ទង់មតិដែលបានធ្វើការស្រាវជ្រាវរបស់ខ្លួនក្នុងអំឡុងខែសីហា និងខែកញ្ញាលើគំរូមនុស្សជាង ៦៦០០នាក់ ។
PRRI មិនបានធ្វើការប៉ាន់ស្មានលើហេតុផលដែលអាចកើតមានសម្រាប់និន្នាការនេះទេ ដែលបានអមជាមួយនឹងសេរីភាវូបនីយកម្មយ៉ាងឆាប់រហ័សនៃអាកប្បកិរិយាអំពីការស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមអាមេរិក។ ទោះបីជាមានការផ្លាស់ប្តូរនេះក៏ដោយ ២០ភាគរយនៃមនុស្សពេញវ័យ Gen Z បាននិយាយថា ពួកគេបានជួបប្រទះនូវអរិភាព ឬការរើសអើងដោយសារតែនិន្នាការផ្លូវភេទរបស់ពួកគេ៕ ប្រែសម្រួល៖ស៊ុនលី