បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនចង់ចូលទៅក្នុងសង្រ្គាម ដ៏ធំមួយផ្សេងទៀត ហើយគ្មានចេតនា វាយប្រហារប្រទេសដទៃនោះទេ។
ក្នុងសេចក្តីថ្លែងការណ៍ ដោយលោករដ្ឋមន្ត្រីដដែលនេះ លោកបានសំដែង ការសោកស្ដាយថា ទំនាក់ទំនងជាមួយអាមេរិកស្ថិតក្នុងកម្រិតទាប ហើយបានបន្ទោសក្រុងវ៉ាស៊ីនតោន ចំពោះស្ថានភាពបច្ចុប្បន្ន។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ក្នុងបណ្តា ប្រទេសអឺរ៉ុប មួយចំនួន បាននិងកំពុងជំរុញពលរដ្ឋ របស់ពួកគេ ឱ្យរៀបចំខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធាដែលមានសក្តានុពលជាមួយរុស្ស៊ី។ យ៉ាងណាមិញ ទីក្រុងមូស្គូបានទទូចថា ខ្លួនមិនមានចំណាប់អារម្មណ៍ ក្នុងការធ្វើសង្រ្គាម ប្រឆាំងនឹងណាតូទេ។
ថ្លែងនៅក្នុងវគ្គសួរឆ្លើយ Q&A នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ លោក Lavrov បាននិយាយថា ទោះបីជាមានការកើនឡើង និងវោហារសាស្ត្រ ដ៏តឹងតែងក៏ដោយ គ្មាននរណាម្នាក់ចង់ បានសង្រ្គាមដ៏ធំ នោះទេរួមទាំងរុស្ស៊ីផងដែរ។ លោកបានបន្ថែមថា៖ យើងបានឆ្លងកាត់សង្គ្រាមធំ ជាច្រើនដងក្នុងប្រវត្តិសាស្ត្ររបស់យើងរួចមកហើយ ៕
ប្រែសម្រួល៖ស៊ុនលី
