ទីក្រុងគៀវ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ទីបញ្ចុះសពមានអាយុ ១០០០ ឆ្នាំ ដែលមានទីតាំងនៅចម្ងាយប្រហែល ៥០ ម៉ាយភាគខាងត្បូង នៃទីក្រុងគៀវ បានបង្ហាញគ្រោងឆ្អឹងជាង ១០៧ នាក់ត្រូវបានកប់ជាមួយចិញ្ចៀនជុំវិញក និងធុងនៅលើជើងរបស់ពួកគេ។
ផ្នូរដ៏ធំនេះត្រូវបានគេជឿថា ជាទីបញ្ចុះសពសម័យមិនជឿ ហើយផ្តល់ឲ្យអ្នកស្រាវជ្រាវនូវការមើលឃើញកាន់តែច្បាស់អំពីយុគសម័យងងឹត។ ការជីករកឃើញទីបញ្ចុះសពក៏បានបង្ហាញពូថៅ ដាវ លំពែង គ្រឿងអលង្ការ កងដៃ អង្កាំ និងសំណល់នៃគ្រឿងបូជាដូចជាសម្បកស៊ុត និងឆ្អឹងមាន់។
នេះបើយោងតាមរបាយការណ៍មួយថា អ្នកស្រាវជ្រាវ Vsevolod Ivakin និង Vyacheslav Baranov ដឹកនាំការជីកកកាយនេះ បាននិយាយថា អាវុធនេះគឺជារឿងធម្មតា សម្រាប់ Kievan Rus និងអឺរ៉ុបភាគឦសាន ។ អ្នកទាំង ២ បានបង្ហាញការរកឃើញ របស់ពួកគេនៅកិច្ចប្រជុំប្រចាំឆ្នាំ របស់វិទ្យាស្ថានបុរាណវិទ្យា អាមេរិកនៅទីក្រុង Chicago កាលពីដើមខែមករា ។
យោងតាមក្រុមអ្នកស្រាវជ្រាវថា ទីបញ្ចុះសពនេះ មានទាំងបុរស និងស្ត្រី ហើយ ភាគច្រើននៃការបញ្ចុះសពត្រូវបានគេ កំណត់អត្តសញ្ញាណ ត្រូវបានបោះចោលក្នុងមឈូសឈើ។ ខណៈបុរសមួយចំនួន ហាក់ដូចជាត្រូវបានកប់ដោយអាវុធ ស្ត្រីមួយចំនួនត្រូវបានគេរកឃើញ ជាមួយនឹងចិញ្ចៀនកដ៏ឧឡារិក ដែលប្រហែលជាបានដើរតួ ជាសញ្ញាសម្គាល់សង្គម ។
អដ្ឋិធាតុមួយចំនួនក៏ត្រូវបាន រកឃើញជាមួយនឹងធុងឈើនៅជើង ដែលអាចជាផ្នែកមួយ នៃពិធីបុណ្យសព ហើយត្រូវបានគេរកឃើញ ក្នុងការបញ្ចុះនៅជុំវិញតំបន់នេះ ។ អ្នកស្រាវជ្រាវបាននិយាយថា ធាតុផ្សេងទៀតដូចជាធុងពីផ្នូរបុរស Ostriv ២ ត្រូវបានរកឃើញនៅពិធីបូជាសព Prussian សតវត្សទី ១១និងទីបញ្ចុះសព Pomeranian និង Masovian inhumation នៃពួកវរជនយោធា ៕
ដោយ៖លី ភីលីព