ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស ដឹកនាំប្រទេសចំនួន៣៥ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ចេញសេចក្តីថ្លែងការណ៍ រួមមួយស្តីពីតម្រូវការឧបករណ៍ តាមដានចារកម្ម តាមអ៊ីនធើរណេត

AFP

ឡុងដ៍៖ ប្រទេស ដែលដឹកនាំ ដោយចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក និងក្រុមហ៊ុនបច្ចេកវិទ្យារួមមាន Google, Microsoft និង Meta នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម មួយដោយទទួលស្គាល់ ពីតម្រូវការសម្រាប់សកម្មភាព បន្ថែមទៀតដើម្បីដោះស្រាយការ ប្រើប្រាស់ឧបករណ៍ចារកម្ម តាមអ៊ីនធើរណេត ដែលមានគំនិតអាក្រក់ ។

សេចក្តីប្រកាសនេះ ត្រូវបានចុះហត្ថលេខា ដោយប្រទេសចំនួន៣៥នៅក្នុងសន្និសីទ ដែលរៀបចំដោយទាំង ចក្រភពអង់គ្លេស និងបារាំង ដើម្បីដោះស្រាយការកើនឡើង ដែលអាចរកបាន និងការប្រើប្រាស់ spyware ដែលប្រើដើម្បីស្តាប់ការហៅទូរស័ព្ទ លួចរូបថត និងដំណើរការកាមេរ៉ា និងមីក្រូហ្វូនពីចម្ងាយផងដែរ ។

កិច្ចព្រមព្រៀងនេះបានឲ្យដឹងថា ទីផ្សារ spyware ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស បង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់របស់វាទៅលើសន្តិសុខជាតិ និងសិទ្ធិមនុស្ស ក៏ដូចជាការពង្រីក “ក្រុមសក្តានុពលនៃរដ្ឋ និងតួអង្គមិនមែនរដ្ឋ ដែលអាចចូលប្រើប្រាស់បាន” ទៅកាន់ឧបករណ៍ចារកម្មដ៏មានឥទ្ធិពល ។

សេចក្តីប្រកាសនេះបានអំពាវនាវ ឱ្យប្រទេសហត្ថលេខីប្រើប្រាស់ឧបករណ៍ ក្នុងលក្ខណៈស្របច្បាប់ និងប្រកបដោយការទទួលខុសត្រូវ ប្រើប្រាស់ឧបករណ៍ទាំងនោះ ដោយភាពជាក់លាក់ ណែនាំការត្រួតពិនិត្យបន្ថែមទៀត និងបង្កើតតម្លាភាពបន្ថែមទៀតជាមួយអ្នកលក់ spyware សម្រាប់ធ្វើពាណិជ្ជកម្ម ។

ប្រទេសហត្ថលេខីបានព្រមានថា ការមិនដាក់ការគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើកម្មវិធីបែបនេះបានបង្កើនហានិភ័យ នៃតួអង្គដែលមានជំនឿអាក្រក់ ដែលអនុវត្តសកម្មភាពចារកម្មបានដោយងាយ ។

គេបានដឹងថា ឧបករណ៍ Spyware ក៏អាចត្រូវបានប្រើ ដោយក្រុម Hacker ជាបង្អែកដែលធ្វើយុទ្ធនាការ ចូលលួចទិន្នន័យស៊ីឈ្នួល ជំនួសអតិថិជនពាណិជ្ជកម្ម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top