បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ចំណាប់អារម្មណ៍ របស់ Mark Zuckerberg ក្នុងការប្រយុទ្ធគ្នា ក្នុងទ្រុងអាចមាន ផលប៉ះពាល់ជាអវិជ្ជមាន លើអាជីវកម្មរបស់ Meta ប្រសិនបើស្ថាបនិក Facebook មានរបួសធ្ងន់ធ្ងរ ឬអាចស្លាប់ក្នុងពេលកំពុងអនុវត្តនោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស បានព្រមានវិនិយោគិនជាច្រើន។
ជាផ្នែកមួយនៃរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនដែលបានដាក់ក្នុងខែនេះជាមួយគណៈកម្មការមូលបត្រអាមេរិក (SEC) សម្រាប់ឆ្នាំ ២០២៤ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ទាំង Facebook និង Instagram បានព្រមានអំពីហានិភ័យ ដែលអាចកើតមានចំពោះអាជីវកម្មរបស់ខ្លួន និងសក្តានុពលនៃតម្លៃភាគហ៊ុន របស់ខ្លួនលើការបន្ថែមមួយចំនួនរបស់ Zuckerbergនិងសកម្មភាពនានារបស់គាត់។
Meta បាននិយាយនៅក្នុងរបាយការណ៍ថា ៖បច្ចុប្បន្នយើងពឹងផ្អែកលើសេវាកម្មបន្ត និងដំណើរការរបស់បុគ្គលិក សំខាន់ៗរបស់យើង រួមទាំងវត្តមានរបស់លោក Mark Zuckerbergផងប៉ុន្តែប្រសិនបើZuckerberg ចូលរួមក្នុង សកម្មភាពដែលមានហានិភ័យខ្ពស់ផ្សេងៗ ដូចជាកីឡាប្រយុទ្ធ … ដែលនាំឱ្យមានគ្រោះថ្នាក់នៃការរងរបួសធ្ងន់ធ្ងរ និងការស្លាប់នោះក្រុមហ៊ុននឹងជួយហនិភ័យ។
Zuckerberg កាលពីឆ្នាំមុនបានលេងសើច នឹងការប្រយុទ្ធជាមួយមហាសេដ្ឋី Elon Musk បន្ទាប់ពីការឈ្លោះប្រកែកគ្នា តាមអ៊ីនធឺណិតរវាងអ្នកទាំងពីរជាមួយនឹងនាយកប្រតិបត្តិ Ultimate Fighting Championship (UFC) លោក Dana White បានព្យាយាមបង្កើតកិច្ចព្រមព្រៀង ដើម្បីរៀបចំអ្វីដែលគាត់បានព្យាករណ៍ថានឹងក្លាយជា ការប្រយុទ្ធដ៏ធំបំផុតមិនធ្លាប់ មានក្នុងប្រវត្តិសាស្ត្រ នៃពិភពលោក៕
ប្រែសម្រួល៖ស៊ុនលី