ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិត បន្ទះឈីបដ៏ធំបំផុត របស់ពិភពលោក TSMC នឹងសាងសង់ រោងចក្រទី២នៅ ជប៉ុន

CNN

ញូវដេលី ៖ ក្រុមហ៊ុនផលិតបន្ទះឈីប ដ៏ធំបំផុត របស់ពិភពលោក គឺក្រុមហ៊ុន Chip យក្សតៃវ៉ាន់ Semiconductor Manufacturing Company (TSMC) កំពុងបង្កើនទិន្នផល របស់ខ្លួននៅ ប្រទេសជប៉ុន ខណៈក្រុមហ៊ុនបន្តពង្រីក វត្តមានទូទាំងពិភពលោក ។

TSMC បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតបន្ទះឈីប ដ៏ធំបំផុតរបស់ពិភពលោក នឹងសាងសង់រោងចក្រផលិត Semiconductor ទី២ ឬ fab ក្នុងប្រទេសនេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃតម្រូវការអតិថិជន។ Japan Advanced Semiconductor Manufacturing (JASM) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលគ្រប់គ្រងដោយ TSMC គ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០២៤ ។ រោងចក្រនេះគ្រោង នឹងដំណើរការនៅចុងឆ្នាំ ២០២៧ ។

សេចក្តីថ្លែងការណ៍បាននិយាយថា រួមជាមួយនឹងរោងចក្រ ដំបូងរបស់ JASM គ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំនេះ ការវិនិយោគសរុប ក្នុងប្រទេសជប៉ុននឹងលើសពី ២០ ពាន់លានដុល្លារ ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលជប៉ុន ។ Toyota Motor (TM) និង Sony (SONY) ក៏បានបណ្តាក់ទុនក្នុងការបណ្តាក់ទុននេះដែរ ។

នេះបើយោង តាម TSMC ថា រោងចក្រនេះនឹងរួមគ្នាបង្កើត ការងារជំនាញប្រហែល ៣,៤០០កន្លែង ។ ការកើនឡើងនៃផលិតកម្ម ក្នុងប្រទេសជប៉ុន កើតឡើង ចំពេលដែលក្រុមហ៊ុនផលិត បន្ទះឈីប កំពុងប្រឈមនឹងការពន្យារពេល នៅគម្រោងរបស់ខ្លួននៅរដ្ឋអារីហ្សូណា។
ក្រុមហ៊ុនបានប្រកាសនៅ ឆ្នាំ ២០២២ ថា ខ្លួននឹងសាងសង់រោងចក្រ Semiconductor ទី2នៅរដ្ឋភាគនិរតីនៃសហរដ្ឋអាមេរិក ដោយបន្ថែមលើផែនការ សម្រាប់ fabki ដែលមានស្រាប់ និងបង្កើនការវិនិយោគសរុបរបស់ខ្លួននៅ Arizona ពី ១២ ពាន់លានដុល្លារដល់ ៤០ ពាន់លានដុល្លារ។
ការវិនិយោគនេះត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden សរសើរថា ជាសញ្ញាមួយដែលថាផលិតកម្ម របស់អាមេរិកបានត្រលប់មកវិញហើយ។ ប៉ុន្តែនៅដើមឆ្នាំនេះ TSMC បាននិយាយថា កន្លែងនេះនឹងដំណើរ ការតែនៅឆ្នាំ ២០២៧ ឬ ២០២៨ ប៉ុណ្ណោះ បើធៀបទៅនឹងការរំពឹងទុក ពីមុននៃការចាប់ផ្តើមឆ្នាំ ២០២៦។

TSMC មានមូលដ្ឋាននៅទីក្រុង Hsinchuរបស់តៃវ៉ាន់ផលិតប្រមាណ ៩០ ភាគរយនៃ Semiconductors ទំនើបបំផុតរបស់ពិភពលោក និងផ្គត់ផ្គង់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ពិភពលោកដូចជា Apple (AAPL) និង Nvidia (NVDA) ជាដើម។ វាផលិតនូវសមាសធាតុមានសារសំខាន់ សម្រាប់ដំណើរការនៃអ្វីគ្រប់យ៉ាងពីស្មាតហ្វូន រហូតដល់ម៉ាស៊ីនបោកគក់ ។
ក្រុមហ៊ុននេះ ជាធម្មតារក្សាការផលិតកម្រិតខ្ពស់ បំផុតរបស់ខ្លួននៅតៃវ៉ាន់ ប៉ុន្តែវាត្រូវបានពង្រីកនៅក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែសម្ពាធពាណិជ្ជកម្ម និងការលើកទឹកចិត្ត ពីរដ្ឋាភិបាលមួយចំនួន។ កាលពីឆ្នាំមុន ខ្លួនបានប្រកាសរោងចក្រនៅ Dresden ប្រទេសអាល្លឺម៉ង់ ដែលជារោងចក្រដំបូងគេនៅអឺរ៉ុប ៕
ដោយ៖លី ភីលីព

Most Popular

To Top