បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានបដិសេធការផ្គត់ផ្គង់បណ្តាញអ៊ីនធឺណេតផ្កាយរណប Starlink របស់គាត់ដល់កងទ័ពរុស្ស៊ីខណៈដែលសេវាកម្មនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកងទ័ពអ៊ុយក្រែនក្នុងអំឡុងពេលជម្លោះយោធាដែលកំពុងបន្ត។
លោកMusk បាននិយាយនៅបណ្តាញសង្គម X របស់គាត់ កាលពីថ្ងៃអាទិត្យថា៖របាយការណ៍ព័ត៌មានមិនពិតមួយចំនួនបានអះអាងថា SpaceX កំពុងលក់ស្ថានីយ Starlink ទៅប្រទេសរុស្ស៊ី ។តាមអ្វីដែលជាការស៊ើបអង្កេតរបស់យើងគឺ គ្មាន បច្ចេកវិទ្យានិងឧបករណ៍របស់Starlinks ត្រូវបានលក់ដោយផ្ទាល់ ឬដោយប្រយោលទៅឱ្យប្រទេសរុស្ស៊ីទេ ។
ការអត្ថាធិប្បាយរបស់លោក Musk ឆ្លើយតបទៅនឹងការអះអាងរបស់ទីក្រុងគៀវ ដែលថាកងកម្លាំងរុស្ស៊ីកំពុងប្រើប្រាស់សេវាផ្កាយរណប Starlink នៅលើសមរភូមិ។ អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន (GUR) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានស្ទាក់ចាប់ការសន្ទនារវាងទាហានរុស្ស៊ីទៀតផង។
អាទ៍សម្លេងបានចេញផ្សាយការថតរយៈពេល ១៥វិនាទី ដែលគេអាចលឺមនុស្សម្នាក់ដែលនិយាយជាភាសារុស្សីថា “Starlink កំពុងដំណើរការ យើងមានអ៊ីនធឺណិត ដំណើរការរួចរាល់ហើយ ៕ ប្រែសម្រួល៖ស៊ុនលី