ព័ត៌មានអន្តរជាតិ

សកម្មជនរុស្ស៊ី លោក Alexei Navalny បានទទួលមរណភាពនៅអាយុ ៤៧ ឆ្នាំក្នុងពន្ធនាគារស៊ីបេរី

 Esme Mazzeo

ស៊ីបេរី ៖​ មេដឹកនាំប្រឆាំង រុស្ស៊ី លោក Alexei Navalny បានប្រយុទ្ធក្នុងបូជនីយកិច្ច ពេញមួយជីវិត ដើម្បីបណ្តេញលោក វ្ល៉ាឌីមៀ ពូទីន ចេញពីវិមានក្រឹមឡាំង ចំណែកយុទ្ធនាការ របស់លោកហាក់ដូចជាវិនាសតាំងពីដំបូង ប៉ុន្តែលោកបានខិតជិតជាងសកម្មជន ជាច្រើនមុនលោកទៅទៀត។

លោក Alexei Navalny បានស្លាប់នៅក្នុងពន្ធនាគារស៊ីបេរីអាយុ ៤៧ ឆ្នាំ គឺជាមេដឹកនាំបក្សប្រឆាំង ប្រភេទថ្មីអាចប្រមូលផ្តុំជនជាតិរុស្ស៊ី វ័យក្មេងមួយជំនាន់ ។ លោកបានធ្វើបូជនីយកិច្ច ដែលកំពុងបន្តប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលលោកបានស្តីបន្ទោស ចំពោះអំពើពុករលួយដ៏ច្រើន សន្ធឹកសន្ធាប់ក្នុងប្រទេសរុស្ស៊ី។

វាមិនមែនជាការប្រយុទ្ធ ដោយយុត្តិធម៌ទេ ហើយលោក Navalny មានគុណវិបត្តិយ៉ាងច្បាស់លាស់ ទោះជាយ៉ាងណា លោកអាចសម្រេចបានច្រើន ជាងមេបក្សប្រឆាំងដទៃទៀតនាពេលកន្លងមក។ លោកអាចវាយប្រហារលោក ពូទីន នៅកន្លែងឈឺរបស់លោក ដោយធ្វើការបង្ហាញដ៏អាម៉ាស់ និងដោយប្រើយុទ្ធសាស្ត្រការបោះឆ្នោត ឆ្លាតវៃរបស់លោក ដែលលោកបានព្យាយាមដកហូតសន្លឹកឆ្នោតពីគណបក្ស United Russia របស់ប្រធានាធិបតី៕
ដោយ៖លី ភីលីព

Most Popular

To Top